កម្រិត​ទឹក​សមុទ្រ​​អាច​កើន​ខ្ពស់​ពីរ​ដង និង​​ជាង​១៥​ម៉ែត្រ​ត្រឹម​ឆ្នាំ​២៥០០

កម្រិត​ទឹក​សមុទ្រ​​​​​​ទូទាំង​ពិភពលោក​​​​នឹង​អាច​កើន​ឡើង​ទ្វេ​ដង​​ បើ​យោង​តាម​ការ​​វិភាគ​​​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​នៅ​ក្នុង​តំបន់​​អង់តាកទិច។

 

កម្រិត​ទឹក​សមុទ្រ​​អាច​កើន​ខ្ពស់​ពីរ​ដង និង​​ជាង​១៥​ម៉ែត្រ​ត្រឹម​ឆ្នាំ​២៥០០
 

តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ក្រុម​អ្នក​វិទ្យាសាស្ត្រ​អន្តរ​រដ្ឋាភិបាល​​​​​​​​​សិក្សា​​លើ​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ​​​(IPCC) បាន​អះ​អាង​ពី​មុន​​ៗ​​មក​ថា កម្រិត​ទឹក​សមុទ្រ​នឹង​កើន​ឡើង​ប្រហែល​១០០​ឆ្នាំ​ក្រោយ ដោយ​ឡែក​​​កម្រិត​​​នីវ៉ូ​ទឹក​សមុទ្រ​​ពិត​ប្រាកដ​​អាច​កើន​ឡើង​​ប្រហែល​៥​ហ្វ៊ីតថ៍ (១,៥​ម៉ែត្រ)។

 

អ្នក​ជំនាញ​​វិទ្យាសាស្ត្រ​ខាង​អាកាសធាតុ​​ជា​ច្រើន​ដូច​ជា​លោក​​សាស្ត្រាចារ្យ Robert DeConto  ​​​​​​​មក​ពី​សកលវិទ្យាល័យ​ Massachusetts លោក​សាស្ត្រាចារ្យ​ David Pollard មក​ពី​សកលវិទ្យាល័យ រដ្ឋ​Pennsylvania បាន​ព្រមាន​ថា​​ សកម្មភាព​​ធ្វេស​ប្រហែស​​​ជា​ច្រើន​របស់​មនុស្ស​អាច​បង្ក​ជា​មហន្តរាយ​​​​​កម្រិត​ទឹក​សមុទ្រ​ជន់​លិច​សម្រាប់​បណ្ដា​ទី​ក្រុង​តាម​ឆ្នេរ​សមុទ្រ​ដូច​ជា ក្រុង​ Miami សហរដ្ឋអាមេរិក​ ក្រុង ​Guangzhou ប្រទេស​ចិន​ជា​​ដើម។

 

កម្រិត​ទឹក​សមុទ្រ​​អាច​កើន​ខ្ពស់​ពីរ​ដង និង​​ជាង​១៥​ម៉ែត្រ​ត្រឹម​ឆ្នាំ​២៥០០
 

​​​​​​​​​​​​​​​​ចំពោះ​ការ​​​អះ​អាង​ខាង​លើ​​​នោះ​ផង​ដែរ អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​​​ពញ្ញាក់​ស្មារតី​មនុស្ស​ជា​ច្រើន​​​ថា ​​ការ​ដួល​រលំ​ចំណោត​ទឹកកក​និង​​​ផ្ទាំង​ទឹកកក​រលាយ​​​នៅ​តំបន់​អង់តាកទិច និង​​នៅ​ប្រទេស​ Greenland ជា​តួយ៉ាង​​មួយ​នៃ​ការ​រួម​ចំណែក​​ឲ្យ​មាន​កំណើន​កម្ពស់​ទឹក​សមុទ្រ។ សម្រាប់​ការ​រលាយ​ទឹកកក​នៅ​​ទ្វីប​អង់តាកទិច​តែ​មួយ​​អាច​ធ្វើ​ឲ្យ​​​ទឹក​សមុទ្រ​កើន​ឡើង​ជាង​​មួយ​ម៉ែត្រ​​ត្រឹម​ឆ្នាំ​២១០០ និង ជាង​១៥​ម៉ែត្រ​​​ត្រឹម​ឆ្នាំ​២៥០០ ប្រសិន​បើ​​មាន​ការ​ចូល​រួម​ពី​​ការ​បញ្ចេញ​​ឧស្ម័ន​​មិន​ល្អ​ទៅ​បរិយាកាស​នៅ​​តែ​បន្ត៕

 

កម្រិត​ទឹក​សមុទ្រ​​អាច​កើន​ខ្ពស់​ពីរ​ដង និង​​ជាង​១៥​ម៉ែត្រ​ត្រឹម​ឆ្នាំ​២៥០០
កម្រិត​ទឹក​សមុទ្រ​​អាច​កើន​ខ្ពស់​ពីរ​ដង និង​​ជាង​១៥​ម៉ែត្រ​ត្រឹម​ឆ្នាំ​២៥០០
 

ចុចអាន៖  ទឹកកក​តំបន់​ប៉ូល​អាកទិចរលាយ​កាន់​តែ​​​លឿន អ្នក​​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail, BBC​​​

​​​​​