ក្រសួង​ព័ត៌មាន​ គ្រោង​វិនិយោគ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ដើម្បី​កម្ពុជា​ទៅជា​យុគសម័យ​ទូរទស្សន៍​ឌីជីថល

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា​ ដើម្បី​តាម​ឲ្យ​ទាន់​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត និង​ផ្ដល់​នូវ​បទពិសោធន៍​កាន់តែ​ប្រសើរ​ឡើង​ក្រសួង​នឹង​ជំរុញ​ល្បឿន​ការវិវត្ត​ផ្នែក​ឌីជីថល​នេះ ដោយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ក្រសួង​មាន​គម្រោង​វិនិយោគ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​ផ្លាស់ប្ដូរ​ ពី​យុគសម័យ​ទូរទស្សន៍​Analog ទៅជា​យុគសម័យ​ទូរទស្សន៍​ឌីជីថល។

 
ក្រសួង​ព័ត៌មាន​ គ្រោង​វិនិយោគ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ដើម្បី​កម្ពុជា​ទៅជា​យុគសម័យ​ទូរទស្សន៍​ឌីជីថល

 

ក្នុង​ឱកាស​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន Sing Meng Telemedia ឯកឧត្តម បញ្ជាក់​ថា បច្ចុប្បន្ន​ពិភពលោក​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ទូរទស្សន៍​ឌីជីថល​ យ៉ាង​ទូលំទូលាយ ​ដែល​អាច​ទស្សនា​ទូរទស្សន៍ ឬ​តាមដាន​ព័ត៌មាន​ពេលណា ម៉ោង​ណា​ក៏បាន ឬ​អាច​មើល​ថយក្រោយ​ថ្ងៃ​ក៏បាន ដែល​នេះ ​គឺជា​ការសំខាន់​បំផុត​ដែល​ទូរទស្សន៍​ទាំងអស់​ត្រូវ​យល់​ពី​ចំណុច​នេះ។

 

ម្ល៉ោះហើយ​ក្រសួង​កំពុងតែ​បំពេញការងារ ​ដើម្បី​ជំរុញ​ល្បឿន​នៃ​កិច្ច​ផ្លាស់ប្ដូរ​នេះ ​ដែល​អាច​ផ្ដល់​នូវ​បទពិសោធន៍​កាន់តែ​ជឿនលឿន​ដល់​ប្រជាជន និង​មាន​ជំនឿ​ថា ​មាន​សមត្ថភាព​ធ្វើការ​អនុវត្ត​លើ​ផ្នែក​នេះ៕

 
ក្រសួង​ព័ត៌មាន​ គ្រោង​វិនិយោគ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ដើម្បី​កម្ពុជា​ទៅជា​យុគសម័យ​ទូរទស្សន៍​ឌីជីថល

 

ក្រសួង​ព័ត៌មាន​ គ្រោង​វិនិយោគ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ដើម្បី​កម្ពុជា​ទៅជា​យុគសម័យ​ទូរទស្សន៍​ឌីជីថល

 

អត្ថបទ៖ លឹម សុ​នា