៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

ខួប​លើក​ទី​១០ នៃ​សៀក​សហ​សម័យ​នៅ​ឆ្នាំ​នេះ មាន​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​អន្តរជាតិ​ជុំវិញ​ពិភព​លោក​ ដោយ​មាន​៥​ក្រុម​មក​ពី​អូស្ត្រាលី កាណាដា ឥណ្ឌូណេស៊ី នេប៉ាល់ និង​បារាំង រួម​ជាមួយ​សិល្បករ​កម្ពុជា​មកពី​ល្ខោន​សៀក​កម្ពុជា ហ្វារ​។

 

មហោស្រព​ល្ខោន​សៀក​អន្តរជាតិ​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ដល់ ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ភ្នំពេញ បាត់ដំបង និង​សៀមរាប​។

 

៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

 

គោល​បំណង​របស់​មហោស្រព​សៀក ទីនេះ​ទីនោះ គឺ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​កិច្ចសហការ​ជា​អន្តរជាតិ​តាម​រយៈ​ការ​បង្ហាត់​បង្ហាញ វេទិកា​សៀក និង​ការ​សម្ដែង​តាម​ដងផ្លូវ​។ ​សិល្បករ​ត្រូវ​​បំបែក​ជា​ក្រុម​ដើម្បី​ចែករំលែក​ជំនាញ និង​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​អ្វី​ថ្មីៗ។ ទាំង​នេះ​នឹង​ត្រូវ​បង្ហាញ​ឡើង​នៅ​ទី​សាធារណៈ​ក្នុង​ខេត្ត​បាត់ដំបង និង​សៀមរាប ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី។

 

៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

 

សំបុត្រ​ចូល​ទស្សនា​ការ​សម្ដែង​ អាច​រក​ទិញ​បាន​ចាប់ពី​ថ្ងៃ​ទី​១៤-​មីនា នេះ នៅ​លើ​វិបសាយ tinitinou.com ឬ​នៅ​តាម​កន្លែង​លក់​សំបុត្រ​ជាច្រើន​ទៀត​ក្នុង​៣ខេត្ត-ក្រុង​នេះ ចាប់​ពី​ថ្ងៃ​ទី៦-មេសា នេះ។

 

 

តម្លៃ​សំបុត្រ ពេលវេលា និង​កន្លែង​សម្ដែង៖

 

១. ភ្នំពេញ (សាល​មហោស្រព​ចេនឡា)

– កៅអី VIP: ២០​ដុល្លារ សម្រាប់​មនុស្សពេញវ័យ​ និង​ ១២​ដុល្លារ​ សម្រាប់​កុមារ​

– កៅអី​ធម្មតា​: ១០​ដុល្លារ ​សម្រាប់​មនុស្សពេញវ័យ​ និង​ ៦​ដុល្លារ​សម្រាប់​កុមារ

– ថ្ងៃ​ទី​២៨-មេសា ដល់​ថ្ងៃ​ទី៣០-មេសា ចាប់ពី​ម៉ោង​៧:០០​យប់ ដល់​ម៉ោង​៨:៣០​យប់​

– ថ្ងៃ​ទី​១-ឧសភា ​ចាប់​ពី​ម៉ោង​៥:០០​ល្ងាច ដល់​ម៉ោង​៦:៣០​ល្ងាច

 

២. បាត់ដំបង (សមាគម​ហ្វា​ពន្លឺ​សិល្បៈ)

– ​កៅអី​ធម្មតា: ១២​ដុល្លារ ​សម្រាប់​មនុស្សពេញវ័យ និង ៥​ដុល្លារ​សម្រាប់​កុមារ

– ថ្ងៃ​ទី​៣-ឧសភា ដល់​ថ្ងៃ​ទី​៦-ឧសភា ចាប់ពី​ម៉ោង​៧:៣០​យប់ ដល់​ម៉ោង​៨:៣០​យប់

 

៣. សៀមរាប (ល្ខោន​សៀក​កម្ពុជា​ហ្វារ)

– កៅអី VIP: ២០​ដុល្លារ សម្រាប់​មនុស្សពេញវ័យ​ និង ១២​ដុល្លារ​ សម្រាប់​កុមារ​

– កៅអី​ធម្មតា​: ១០​ដុល្លារ សម្រាប់​មនុស្សពេញវ័យ និង ៦​ដុល្លារ​ សម្រាប់​កុមារ​

– ថ្ងៃ​ទី​៨-ឧសភា ដល់​ថ្ងៃ​ទី​១០-ឧសភា ចាប់ពី​ម៉ោង​៦:០០​ល្ងាច ដល់​ម៉ោង​៧:០០​យប់៕

 

៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

 

៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

 

៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

 

៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

 

៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

 

៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

 

៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

 

៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

 

៥​ប្រទេស នឹង​មក​សម្ដែង​សៀកលក្ខណៈ​​អន្តរជាតិធំ​​នៅ​កម្ពុជា

 

អត្ថបទ៖ ដៃ​គូ​សហការ