ហេង ពិទូ បង្ហើប​​ហេតុ​ផល​ បទ​ថ្មី​មិន​ច្រៀង​ខ្លួន​ឯង

ស្នាដៃ​បទ​ថ្មី “ទីនេះ​មាន​មនុស្ស​ខូច​ចិត្ត” ​របស់ ហេង ​ពិទូ បាន​បង្ហោះ​នៅ​លើ​យូធូប​កាល​ពី​យប់​មិញ​នេះ ប៉ុន្តែ​មិន​មែន​ លោក​ច្រៀង​ដោយ​ខ្លួន​ឯង​ទេ​​ម្ដង​នេះ​ គឺ​បក​ស្រាយ​​ដោយ​កញ្ញា អេដា ដោយសារ​បទ​នេះ​លោក​ធ្វើ​តម្រូវ​ទៅ​លើ​មនុស្ស​ស្រី​។ នេះ​ជា​ការ​លើក​ឡើង​របស់ ហេង ពិទូ។

 

“បាន​ជា​បទ​នេះ​ បង​អត់​ច្រៀង​ខ្លួន​ឯង​ ព្រោះ​អត្ថន័យ​​បង​ធ្វើ​តម្រូវ​ទៅ​លើ​មនុស្ស​ស្រី​ច្រៀង​ ហើយ​បង​ និង​អេដា ធ្លាប់​បាន​ជួប​គ្នា​ពិភាក្សា​រឿង​បទ​និពន្ធ​ថ្មីៗ ជាមួយ​គ្នា​ច្រើន​ដង ហើយ​គាត់​ ក៏​ពេញ​ចិត្ត​ស្នាដៃ​បង​ ទើប​បង​និពន្ធ​ជា​ពិសេស​សម្រាប់​គាត់​”។ ​​

 

ហេង ពិទូ បង្ហើប​​ហេតុ​ផល​ បទ​ថ្មី​មិន​ច្រៀង​ខ្លួន​ឯង

 

“ទី​នេះ​មាន​មនុស្ស​ខូចចិត្ត” ហេង ពិទូ ​ប្រាប់​ថា​​ចំណាយ​ពេល​ប្រហែល​ ​១០​ថ្ងៃ​ ចំពោះ​ MV នឹង​មាន​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

 

តោះ​ស្ដាប់​បទ​ថ្មី​ “ទី​នេះ​មាន​មនុស្ស​ខូច​ចិត្ត”​ ខាង​ក្រោម៖

 

 

អត្ថបទ​៖ ថា ម៉ាលីដា​