រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ឆៃ​អង្គុយ​លើ​កៅអី​វែង​នៅ​យ៉​មុខ​ផ្ទះ​។ ទ្រើ​ក​និង​ត្រុយ​អង្គុយ​សងខាង ។ ត្រុយ​និយាយ​ឆ្កា​ដៃ​ឆ្កា​ជើង
ត្រុយ​៖ លោក​បង​! ស្តាប់​តាម​យោបល់​ខ្ញុំ​ឯណេះ​វិញ​ទៅ ! ខ្ញុំ​ថា​លោក​បង​ត្រូវ​តែ​ធ្វើ​របៀប​រូ​ម៉ែ​ន​ទិ​ក​ឲ្យ​ភួង​ម្លិះ​រំភើបចិត្ត​ជាមួយ​លោក​បង​! ឲ្យ​នាង​ជឿជាក់​លើ​ចិត្ត​ស្មោះ​របស់​លោក​បង​ទើបបាន​ផល​! យ៉ាងណា​ៗ​លោក​បង​ត្រូវធ្វើ​ឲ្យ​អូន​ម្លិះ​គេ​ទន់​ចិត្ត​សិន ចាំ​បង​ឲ្យ​អ៊ុំ​មេឃុំ​ចូល​ស្តីដណ្តឹង​ទើប​វា​បាន​សម្រេច ! បើ​កូនក្រមុំ​គេ​មិន​ទាន់​ពេញចិត្ត​លោក​បង​ផង ! ទោះ​ឲ្យ​ចាស់ទុំ​ទៅ​ស្តីដណ្តឹង​ក៏​គេ​មិន​យល់ព្រម​ដែរ ! អ៊ុំ​មេឃុំ​គាត់​ខ្លាច​បាក់មុខ​នោះ​វា​ជា​រឿង​ត្រឹមត្រូវ​ហើយ​!

ទ្រើ​កកេះ​ឆៃ​និយាយ​ធ្វើ​មួយ​ៗ
ទ្រើ​ក​៖ លោក​បង​! ស្តាប់​តាម​យោបល់​ខ្ញុំ​វិញ​ល្អ​ជាង ! ឆៃ​ងាក​មើល​មុខ​ទ្រើ​ក​ម្តង
ឆៃ​៖ អឺ​! យោបល់​ឯង​មាន​ស្អី​ខ្លះ​ម៉េច​ក៏​មិន​បញ្ចេញ​មក​អា​ទ្រើ​ក​! នៅ​និយាយ​ខ្លាច​ជ្រុះ​ផ្កាចំប៉ា​នៅ​ហ្នឹងហើយ​!
ទ្រើ​ក​៖ ខ្ញុំ​យល់​ថា លោក​បង​មិនបាច់​ខំព្យាយាម​ទេ​! ខ្ញុំ​មើលទៅ​ដូច​ជា​គ្មាន​សង្ឃឹម​ទេ​ ​លោក​បង​! បើ​ម៉្ងៃៗ​លោក​បង​គិតតែ​ដើរ​លេង​មិន​ធ្វើ​ការងារ​ស្អី​ផង​ស្រី​ណា​គេ​ស្រឡាញ់ ! ទម្រាំ​តែ​ស្រី​ស្អាត​ប្រចាំ​ភូមិ​ដូច​ភួង​ម្លិះ​ទៀ់​ត​! មើលទៅ​អត់​លិឍ​ទេ​លោក​បង​អឺយ​!  ត្រុយ​ទាញ​ដៃ​ឆៃ
ត្រុយ​៖ លោក​បង​ៗ! កុំទៅ​ស្តាប់​អា​ទ្រើ​ក​អា​គ្មាន​បានការ​នោះ​! វា​ធ្វើ​ស្អី​ទ្រើ​ក​ៗ​ដូច​ឈ្មោះ​វា​អ​ញ្ចឹ​ង​! គេ​ថា​ធ្វើស្រែ​ទាន់​ក្តៅ​ដី​! ចង់ស្រី​ទាន់​ក្តៅចិត្ត​! បើ​លោក​បង​មិន​ប្រញាប់​ដណ្តើម​ឱកាស​ទេ​! លោក​បង​ប្រាកដជា​អត់​លិ​ត​មែនហើយ​! លោក​បង​ត្រូវ​តែ​ធ្វើ​តាម​ខ្ញុំ​វិញ ! ត្រូវ​បើក​បេះដូង​ឲ្យ​វា​ចំហ​ធ្លុង​តែ​ម្តង​ទៅ ! ហើយ​ភួង​ម្លិះ​គេ​នឹង​បានឃើញ​ថា​ឈាម​នៅ​ក្នុង​បេះដូង​បង​វា​ក្រហមឆ្អៅ​ប៉ុណ្ណា​នោះ​! ឆៃ​បើកភ្នែក​ធំ​ៗ

ឆៃ​៖ ណែ​ៗ! ឯង​គិត​ឲ្យ​អញ​ពុះ​ទ្រូង​បង្ហាញ​បេះដូង​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ឬ​យ៉ាងម៉េច​ហ្នឹង ? អា​ត្រុយ​! អញ​ស្តាប់​វោហា​ឯង​មិនសូវ​យល់​ទេ​វ៉ើ​យ !​   
ត្រុយ​៖ មក​ពី​លោក​បងរៀន​តិច​ពេក​ហ្នឹង​ណា​បានជា​មិនសូវ​យល់​ពាក្យ​វប្បធម៌​របស់​អ្នកចេះ​ដឹង​ដូច​ជា​អា​ត្រុយ​នេះ !
ទ្រើ​ក​៖ លោក​បង​ៗ! ស្តាប់​ខ្ញុំ​ឯណេះ​វិញ​! បើ​លោក​បង​ស្តាប់​តាម​អា​ត្រុយ​ហើយ​ពុះ​ទ្រូង​បើក​បេះដូង​ដូច​វា​និយាយ​នោះ​ច្បាស់​ជា​ក្ស័យ​មិន​ខាន​ទេ​! ទោះជា​អូន​ម្លិះ​យល់ចិត្ត​លោក​បង​ក៏​មេ​ភូមិ​មន​មិន​យល់ចិត្ត​លោក​បង​ដែរ​! អ្នក​ណា​មិន​ល្បីឈ្មោះ​លោក​មេ​ភូមិ​រើស​កូនប្រសា​របៀប​ម៉េច​នោះ ! ខ្ញុំ​ថា​លោក​បង​សម្លឹង​មើល​ស្រី​ផ្សេង​ឲ្យ​ហើយ​ទៅ​! កុំ​ឲ្យ​វា​ខាត​ពេល​អត់​ប្រយោជន៍ !

ពេល​ទ្រើ​ក​និយាយ​ឆៃ​ងាក​មើល​មុខ​ទ្រើ​ក​ម្តង​វិញ ។ ពេល​ងាកចុះងាកឡើង​ច្រើន​ដង ឆៃ​ដេញ​ទាត់​នាយ​ទ្រើ​ក​នាយ​ត្រុយ​ឲ្យ​បែកផ្លូវ​គ្នា​រត់
ឆៃ​៖ បាន​ហើយ​! យើង​មិន​ស្តាប់​យោបល់​ពួក​ឯង​ទៀត​ទេ​! គ្រាន់តែ​ងាក​ស្តាប់​ពួក​ឯង​និយាយ​ក៏​ចង់​ថ្លោះ​ក​ទៅ​ហើយ​! អញ​ធ្វើ​តាម​មធ្យោបាយ​របស់​អញ​វិញ ! ចាំ​មើលចុះ​!​យើង​នឹង​ធ្វើ​ឲ្យ​អូន​ម្លិះ​ស្រលាញ់​យើង​ឲ្យ​ទាល់តែ​បាន​! យើង​មិន​រា​ថយ​ជា​ដាច់ខាត !
ត្រុយ​៖ លោក​បង​ៗ​គិត​ចង់​ធ្វើ​យ៉ាងម៉េច ? 

ឆៃ​ឈរ​ច្រត់​ចង្កេះ​ដៃ​ម្ខាង ជើង​ជ្រែង​អង្រួន ដៃ​ម្ខាង​ទៀត​អង្អែល​ចង្ការ​ធ្វើ​ឫក​ប្រុស​សង្ហា
ឆៃ​៖ អា​ត្រុយ​!  ឯង​មិន​ចាំបាច់​សួរ​អញ​ទេ​! ចាំ​ដល់​ពេល​យប់​សិន​ទៅ​ឯង​នឹង​បានដឹង​ហើយ​!

ព្រះ​ចន្ទ​កំពុង​រះ​ពេញវង់​នៅ​លើ​មេឃ ។ នៅ​ក្នុង​បន្ទប់ទទួលភ្ញៀវ សា​ម៉​ន​និង​ផៃ​កំពុង​អង្គុយ​មើល​ប្លង់​ដី​ជាមួយ​គ្នា ។ សា​ម៉​ន​តម្រង់​វែ​នតា​ទាញ​ក្រដាស​ប្លង់​ដី​ពី​ផៃ​មក​ពិនិត្យ​មើល​ឲ្យ​ច្បាស់
សា​ម៉​ន​៖ មើល​ម៉ែ​វា ! ទុក​ឲ្យ​ខ្ញុំ​មើល​ឲ្យ​ច្បាស់​សិន ! ប្លង់​ដី​នេះ​ដូច​ជា​មិនធំ​ប៉ុន្មាន​ទេ​! ម៉េច​ក៏​ម៉ែ​វា​ឯង​ហ៊ាន​ទទួល​បញ្ចាំ​ថ្លៃ​ខ្ពស់​ម្ល៉េះ0x017d7 ប្រយ័ត្ន​តែ​គេ​ដាច់​មិន​មក​លោះ​វិញ​ច្បាស់​ជា​ខាត​ការ​ប្រាក់​ទទេ​រហើយ ! ទទួល​ប្លង់​យ៉ាងម៉េច​តម្លៃ​ចង់​ស្មើនឹង​ទិញ​ទៅ​ហើយ​ហ្នឹង ! យ៉ាប់​មែន​ម៉ែ​វា​ឯង​នេះ​! រកស៊ី​យូរ​ៗ​ទៅ​កាន់តែ​ល្ងង់ ! មិន​ឆ្លាត​សោះ !

ផៃ​ទាញ​ប្លង់​ដី​មក​វិញ​សម្លក់​សា​ម៉​ន​បណ្តើរ
ផៃ​៖ ពុក​វា​ឯង​កុំ​ធ្វើ​ចំណាប់​ពេក​! ប្រហែល​ខ្ញុំ​ហើយ​មើល​មិនដឹង​ថា​ដី​ណា​ចំណេញ​ដី​ណា​មិន​ចំណេញ​ទេ​ហ្អី ? ដី​នេះ​តូច​មែន​ប៉ុន្តែ​វា​នៅ​ពីក្រោយ​មា​ស៊ី​ន​កិនស្រូវ​មេឃុំ​ ឆែម​! បើ​ដី​នេះ​ដាច់​លើ​យើង​ពេល​ណា​ខ្ញុំ​អាច​និយាយ​ជាមួយ​មេឃុំ​ឆែម​បាន​ថ្លៃ​ខ្ពស់​មិន​ខាន​ទេ​! ធម្មតា​អ្នកមាន​លុយ​គេ​តែងតែ​ចង់​ពង្រីក​ដី​របស់​គេ​មិន​ចង់​ឲ្យ​មាន​ដី​នៅ​​សល់​ទើស​ទែង​ទេ !

សា​ម៉​ន​ងក់ក្បាល​តិច​ៗ
សា​ម៉​ន​៖ អូ​ហ៍​! ខ្ញុំ​ភ្លេច​មើល​ប្លង់​ឲ្យ​ច្បាស់​! មានអី​បើ​ដី​ជាប់​មេឃុំ​ឆែម ! ពេល​ដាច់​លើ​យើង​ពិតជា​មិន​ខាត​ទេ​! ឆ្លាត​មែន​ម៉ែ​វា​! នេះ​ទើប​គេ​ហៅ​សំណាប​យោង​ដី​ស្រី​យោង​ប្រុស​មែន !

ផៃ​ពេបមាត់
ផៃ​៖ ខ្ញុំ​ឆ្លាត​យូរហើយ​! បើ​តាមតែ​ឪ​វា​ឯង​នោះ​ស្មានថា​មានបាន​ដល់​ប៉ុណ្ណឹង​ហ្អី ? តាមតែ​គំនិត​ឯង​នោះ​បាន​ត្រឹមតែ​ធ្វើ​មេ​ភូមិ​ម្ចាស់​ស្រុក​តែ​ប៉ុណ្ណឹង​ឯង​មិន​បែកគំនិត​ឲ្យ​វា​រីក​ដុះដាល​ទៅ​ណា​ទេ !
សា​ម៉​ន​៖ អឺ​! មក​ពី​ដឹង​ថា​ម៉ែ​វា​ឯង​ពូកែ​ហ្នឹងហើយ​បានជា​ខ្ញុំ​តស៊ូ​តាម​ដណ្តឹង​យក​ឲ្យ​បាន​!

ឭ​សូរ​សំឡេង​ហ្គី​តា និង​សំឡេង​ឆៃ ស្រែកច្រៀង​ឮ​ៗ ។ សា​ម៉​ន​បើកភ្នែក​ធំ​ៗ ងាក​មើល​មុខ​ផៃ​បន្តិច រួច​ស្ទុះ​ចេញ​មក​ឈរ​នឹង​បង្កាន់ដៃ ផៃ​ស្ទុះ​ងើបរ​ត់ម​កតាម​ក្រោយ ។ ឃើញ​ឆៃ​កំពុង​ឈរ​នៅ​ដី​ពីមុខ​យ៉​ដង្ហែ​មុខ​ផ្ទះ​កំពុង​ដេញ​ហ្គី​តា​ផង ច្រៀង​ផង តែ​ឆៃ​ច្រៀង​មិន​ត្រូវ​បទ​ទេ ចេះ​តែ​ស្រែកច្រៀង​ទៅ ។ ទ្រើ​ក និង​ត្រុយ​ឈរ​អម​សងខាង រាំ​ចាក់​ក្បាច់​ធ្វើ​ត្រាប់​តាម​អ្នក​រាំ​នៅ​លើ​ឆាក​ចម្រៀង ពុត​ពែន​ខ្លួន ធ្វើ​ដូច​មនុស្ស​ស្រី​។ សា​ម៉​ន​ធ្វើ​មុខ​ខឹង​ស្រែក
សា​ម៉​ន​៖ នែ​វើ​យ​! ឆ្កែ​លូ​មកពីណា ថ្លង់​ណាស់​! រកតែ​ដេក​ពួន​មិន​បាន !

ភួង​ម្លិះ និង​កែវ អើត​ក្បាល​តាម​មាត់​បង្អួច​បន្ទប់ មើលទៅ​ឆៃ​ដែរ ។ ឆៃ​មើលឃើញ​ភួង​ម្លិះ​នៅ​មាត់​បង្អួច ឆៃ​ញញឹម
ឆៃ​៖ មិនមែន​ឆ្កែ​លូ​ទេ​ពុក​មេ​ភូមិ ! ខ្ញុំ​មក​ច្រៀង​កំដរ​ពុក​មេ​ភូមិ​ឲ្យ​បាន​សម្រាន្ត​លក់​ស្រួល​!

ផៃ​បក់ដៃ​ដេញ​ឆៃ
ផៃ​៖ មិនបាច់​ទេ​ៗ ! អា​ឆៃ ! ឯង​ទៅ​ផ្ទះ​រក​ដេក​ពួន​ឲ្យ​ស្រួល​វិញ​ទៅ​ល្អ​ជាង ! សំឡេង​មើល​តែ​មាន់​អួល​ស្រូវ​អីចឹង មក​ស្រែក​តម្លង់​ឲ្យ​អញ​រឹតតែ​ដេក​មិន​លក់​ទៅ​វិញ​! ទៅ​ៗ ឆាប់​ទៅ​ផ្ទះ​វិញ​ទៅ !

ឆៃ​គ្រវីក្បាល
ឆៃ​៖ ខ្ញុំ​មិន​ច្រៀង​ក៏​បាន​ដែរ បើ​សម្លេង​ខ្ញុំ​មិន​ពិ​រោះ តែ​ខ្ញុំ​ចង់​លេងភ្លេង​កំដរ​ពុក​មេ​ភូមិ​និង​ម៉ែ ហើយនឹង​អូន​ម្លិះ ឲ្យ​យប់យន់​សុ​បិ​ន្ត​ល្អ ខ្ញុំ​មានចិត្ត​ស្មោះ សុំ​ម៉ែ​ទទួលយក​ចិត្ត​ស្មោះ​របស់ខ្ញុំ​ផង !

(​នៅ​មាន​ត​)