ស្លាប់​កម្មករសំណង់ ២ នាក់ ដោយ​ខ្សែកាបអគ្គិសនី​ឆក់​​

6 Videos


ខេត្តកណ្តាល : យ៉ាងហោចណាស់​មានកម្ម​ករ​សំណង់ ​ចំនួន ២ នាក់​បាន​ស្លាប់​ពេល​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ​ជ័យ​ជំ​នៈ ដោយសារ​ខ្សែកាប​ឆក់​កាលពី​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ វេលា​ម៉ោង​១០ និង ៣០ នាទី​នៅត្រង់ចំណុច​ភូមិ​ព្រែ​ករាំង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

ស្លាប់​កម្មករសំណង់ ២ នាក់ ដោយ​ខ្សែកាបអគ្គិសនី​ឆក់​​

M88


​បើតាម​លោក​វរៈសេនីយ៍ទោ ស៊ឹម ប៊ុត បណ្ឌិត អធិការ​ក្រុង​បានឱ្យដឹងថា ជនរងគ្រោះ​មាន​ចំ​នួ ២ នាក់ ។​  ទី ១ មានឈ្មោះ យ៉ែម ធួន ភេទ​ប្រុស អាយុ ៣០ ឆ្នាំមាន​ទីលំនៅ​ភូមិ​រំពេ​កើ​ពេន ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់​ខេត្តតាកែវ មុខរបរ​កម្មករសំណង់ ។ ទី ២ មានឈ្មោះ តុង ហ៊ាន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រុក​សំពៅ​ពូន ខេត្តបាត់ដំបង មុខរបរ​កម្មករសំណង់ ហើយ​អ្នក​ទាំង ២ ស្នាក់នៅ​ការ​ដ្ធា​ន​សំណង់​កន្លែងកើតហេតុ ។​

ស្លាប់​កម្មករសំណង់ ២ នាក់ ដោយ​ខ្សែកាបអគ្គិសនី​ឆក់​​

​លោក​អធិការ​ក្រុង បាន​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ២ នាក់ បាន​អូស​រន្ទា​ដែក ដើម្បី​ឡើង​ព្រំ​ដំ​បួល ហើយ​រន្ទា​ក៏បាន​ប៉ះ​នឹង​ខ្សែកាប​អគ្គិសនីរ​ដ្ធ បណ្តាលឱ្យ​ឆក់​ជនរងគ្រោះ​ទាំង ២ នាក់ ។ ឃើញ​ដូច្នេះ កម្មករសំណង់​ដូចគ្នា​បាន​ដឹក​ជនរងគ្រោះ​ទាំង ២ នាក់​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ តែ​ជា​អកុសល នៅពេល​ទៅដល់​ជនរងគ្រោះ​បានដាក់​ខ្យល់​ស្លាប់​បាត់ទៅហើយ ។​

ស្លាប់​កម្មករសំណង់ ២ នាក់ ដោយ​ខ្សែកាបអគ្គិសនី​ឆក់​​

​ លោក​អធិការ​ក្រុង​បាន​បន្តទៀតថា ក្រោយពី​កើតហេតុ សមត្ថកិច្ច​បច្ចេកទេស​បាន​ចុះទៅ​ធ្វើការ​ត្រួត​ពិត​ឃើញ​ជនរងគ្រោះ​ស្លាប់​ ដោយសារ​ខ្យែ​កាប​អគ្គិសនី​ឆក់​មែន ហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

                                                               ( ប្រភព : TV5 )

ស្លាប់​កម្មករសំណង់ ២ នាក់ ដោយ​ខ្សែកាបអគ្គិសនី​ឆក់​​