​ការពិនិត្យ​សុខភាព មុនពេល​មាន​ផ្ទៃពោះ មាន​ភាពចាំបាច់​ប៉ុណ្ណា​ទៅ​?

​ការពិនិត្យ​សុខភាព មុនពេល​មាន​ផ្ទៃពោះ មាន​ភាពចាំបាច់​ប៉ុណ្ណា​ទៅ​?

​យើងទាំងអស់គ្នា សុទ្ធតែ​ដឹង​ហើយ​ថា ការពិនិត្យ​សុខភាព ក្នុងពេល​មាន​ផ្ទៃពោះ មាន​សារៈសំខាន់​ខ្លាំង​ប៉ុណ្ណា​ហើយ ប៉ុន្តែ អ្នកជំនាញ​ភាគច្រើន នាពេល​បច្ចុប្បន្ន​នេះ បាន​ណែនាំ​ឲ្យ​ស្ត្រី​ទាំងអស់ ឲ្យ​ចាប់ផ្តើម​ពិនិត្យ​សុខភាព ជាពិសេស ស្វែងរក​អ្នកជំនាញ​ខាង​រោគ​ស្ត្រី ពិគ្រោះ​សិន មុន​ពេល​ពួកគេ មាន​ផ្ទៃពោះ​។

​ស្ថិត​ត្រង់​ចំណុច​នេះ ហេតុ​អ្វី​ត្រូវ​ចាប់ផ្តើម​បារម្ភ មុនពេល​មាន​ផ្ទៃពោះ​ធ្វើ​អី​? រឿងនេះ គឺ​ធ្វើឡើង​ដើម្បី​ឲ្យ​ច្បាស់​ថា អ្នក និង​ដៃគូ មិនមាន​ជំងឺ​អ្វី​ជា​អាថ៌កំបាំង ដើម្បី​កុំឲ្យ​វា​ប៉ះពាល់​ដល់​កូន​ក្នុងផ្ទៃ ឬ​អាច​មានឱកាស​ច្រើន ក្នុង​ការ​មាន​ផ្ទៃពោះ​ផង​។ រឿង​នេះ​មាន​បងប្អូន​ស្ត្រី​ច្រើន​ណាស់ ដែល​បាន​ចោទ​ជា​សំណួរ មក​ខាង​គេហទំព័រ​យើងខ្ញុំ​ថា ហេតុអ្វី​បានជា​ពួកគាត់ ឲ្យតែ​មាន​ផ្ទៃពោះ ដឹង​តែរ​លូត​រហូត​អញ្ជឹង និង​មាន​មធ្យោបាយ​អ្វី អាច​ជួយ​ពួកគេ​បាន​? ដូច្នេះហើយ ទើប​យើងខ្ញុំ បង្កើត​ជា​អត្ថបទ​មួយ​នេះ​ឡើង ដើម្បី​អាច​ជា ដំណោះស្រាយ​បាន​ច្រើន សម្រាប់​ពួកគេ​ពិចារណា មុន​នឹង​សម្រេច​ចិត្ត​មាន​ផ្ទៃពោះ​។

​ស្ថិត​ត្រង់​ចំណុច​នេះ​ដែរ គ្រូពេទ្យ​ក៏​អាច​ផ្តល់​ជា​ដំបូន្មាន ទា​ក់ង​នឹង​ការ​ហាត់ប្រាណ ការ​ញ៉ាំ​អាហារ របៀប​រស់នៅ និង​ការប្រើប្រាស់​ថ្នាំ​វីតាមីន B9 ដែរ​។ ការសិក្សា​ខ្លះ​បង្ហាញថា ការថែទាំ​សុខភាព មុនពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ឱកាស នៃ​ការ​មាន​ផ្ទៃពោះ​ច្រើន និង​កាត់បន្ថយ​ការ​ប្រឈម នឹង​ការ​រលូត​កូន ឬ​កូន​កើត​មក​ខូច​អវៈយវៈ​។

​គ្រូពេទ្យ​នឹង​ចាប់ផ្តើម ពិនិត្យ​សុខភាព មុនពេល​មាន​ផ្ទៃពោះ តាមរយៈ​ការ​សួរ​ប្រវត្តិ ជំងឺ​ពេញលេញ​មួយ ពី​អ្នក​ទាំង​ពីរ​។ គាត់​ក៏​អាច​នឹង ធ្វើតេស្ត​មួយចំនួន​ដែរ ដូចជា តេស្ត​ឈាម និង​តេស្ត​កៀរ​មាត់ស្បូន Pap Smear ដើម្បី​ឲ្យ​ប្រាកដថា អ្នក​មាន​សុខភាព​ល្អ​បរិបូរណ៍​ឬ​អត់​។ តេស្ត​ដែល​អាច​ធ្វើ​បន្ថែមទៀត ដើម្បី​រក​ជំងឺ​នោះ មានដូចជា ៖

  • ​ ​រក​មើល​ជំងឺ​ស្អូច​
  • ​ ​ជំងឺ​អ៊ុត​ស្វាយ​
  • ​ ​ជំងឺអេដស៍​
  • ​ ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B
  • ​ ​ជំងឺ​ប៉េស​
  • ​ ​ជំងឺ​កាមរោគ​ផ្សេងៗ​ទៀត ដូចជា ជំងឺ​ប្រម៉េ​ស​ទឹកថ្លា ជំងឺ​ស្វាយ និង​ជំងឺ​កាមរោគ​
  • ​ ​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ីត​
  • ​ ​ជំងឺ Toxoplasmosis និង​ជំងឺ​បង្កឡើង​ដោយ​វីឬុស Parovirus B19
  • ​ ​រក​មើល​ជំងឺ​កង្វះ​គ្រាប់​ឈាម​ប្រភេទ Sickle Cell Anemia
  • ​ ​ជំងឺ​តា​ឡា​សេ​មៀរ​
  •  ​ជំងឺ​ហ្សែ​ន​មួយចំនួនទៀត​។​

​បើសិន​ជា​អ្នក​រក​ឃើញ​ថា មិនទាន់​មាន​ជំងឺ​ណាមួយ​ទេ ឬ​ជំងឺ​នេះ​អាច​បង្ការ​បាន អ្នក​ក៏​អាច​ចាក់​វ៉ាក់សាំ​ការពារជំងឺ​នោះ មុនពេល​មាន​ផ្ទៃពោះ​បានដែរ ដូចជា វ៉ាក់សាំង​ការពារ​ជំងឺ​ស្អូច កញ្ជ្រឹល ស្រឡ​ទែន (MMR) ជំងឺ​អ៊ុត​ស្វាយ ឬ​វាក់​សាំង​ការពារ ជំងឺ​រលាក​ថ្លើម​ប្រភេទ A​។ ក្រោយពី​ចាក់​វាក់​សាំង​ទាំងនេះ​រួច អ្នក​ត្រូវ​តែ​រង់ចាំ យ៉ាងហោចណាស់ ២៨ ថ្ងៃ​ដែរ មុន​ពេល​ព្យាយាម​មាន​ផ្ទៃពោះ​។

​យ៉ាងណាមិញ នៅពេល​រកឃើញថា មាន​ជំងឺ​ណាមួយ​ហើយ អ្នក​ត្រូវ​តែ​ព្យាបាល​ជំងឺ​នោះ ឲ្យបាន​ជា​សះស្បើយ​បរិបូរណ៍​សិន ព្រោះ​អ្នក​នឹងមិន​អនុញ្ញាត ឲ្យប្រើ​ថ្នាំ​អ្វី​ទាំងអស់ ដើម្បី​ព្យាបាល​ជំងឺ​ទៀត​ទេ នៅពេល​មាន​ផ្ទៃពោះ​។ ដោយ​យោង​ទៅតាម ប្រសាសន៍​របស់ លោក​វេជ្ជបណ្ឌិត គឹម អាង អ្នកឯកទេស​ខាង​រោគ​កុមារ ដែល​បម្រើការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បានឲ្យដឹងថា បើសិន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ហើយ កើត​ជំងឺ​ស្អូច ស្ត្រី​នោះ​ត្រូវតែ​រំលូតកូន​ជាដាច់ខាត​។ នេះ​គឺជា​ដំបូន្មាន​ដ៏​ល្អ ព្រោះថា ការ​មាន​កើត​ជំងឺ​ស្អូច ក្នុងពេល​មាន​ផ្ទៃពោះ គឺ​មាន​ផលប៉ះពាល់​ខ្លាំងណាស់ ចំពោះ​កូន​ក្នុង​ផ្ទៃ​ដូចជា កូន​កើត​មក​ខូច​អវៈយវៈ មាន​បញ្ហា​បេះដូង គ្មាន​ខួរក្បាល ពិការ​រាងកាយ ឆ្អឹង​លូតលាស់​មិន​ត្រឹមត្រូវ អាច​ស្លាប់​ក្នុង​ផ្ទៃ ឬ​អាច​បណ្តាល​ឲ្យ​កើតមិន​គ្រប់​ខែ​ទៀត​។
​សរុបសេចក្តី​មក បើសិន​ជា​អ្នក ពិត​ជា​ចង់​មាន​ផ្ទៃពោះ​មែន ចូរ​រៀបចំ​គម្រោង ឲ្យបាន​ត្រឹមត្រូវ ជាពិសេស ស្វែងរក​សេវា​ពិគ្រោះ ពី​គ្រូពេទ្យ​ជំនាញ ទាក់ទង​នឹង​សុខភាព​បន្ត​ពូជ​សិន មុន​ពេល​សម្រេច​ចិត្ត​មាន​ផ្ទៃពោះ​៕

​ការពិនិត្យ​សុខភាព មុនពេល​មាន​ផ្ទៃពោះ មាន​ភាពចាំបាច់​ប៉ុណ្ណា​ទៅ​?

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី31 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។