Arsenal ប្រមាញ់​ទិញកីឡាករ Mkhitaryan របស់ Dortmund ដើម្បី​ពង្រឹង​តំបន់​បម្រើ

កីឡាករ Henrikh Mkhitaryan នឹង​ក្លាយ​ជា​គោល​ដៅ​​ទិញ​ចូលនា​រដូវ​ក្តៅ​សម្រាប់ក្លិប Arsenal​។ ពួកគេ​បាន​បញ្ជូន​ក្រុម​ឯក​ទេស​អង្កេត​ដើម្បី​ត្រួត​ពិនិត្យ​លើ​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ក្លិប Borussia Dortmund រូបនេះ និង​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​​ទៅលើការ​អភិ​វឌ្ឍ​របស់​គេ​តាមរយៈ​រូប​ភាព​វី​ដេ​អូ​ខ្លី​ៗ​។ dortmunខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ​រូប​នេះ ដែល​​ធ្លាប់​បាន​ស្ថិត​យ៉ាង​ប្រកៀកក្នុង​ការ​ចូល​រួម​ជាមួយនឹងក្លិប Liverpool និង​ក៏​​ជាមួយ​នឹងក្លិប Tottenham Hotspur អំឡុង​​ពេល​រូប​គេ​ស្ថិត​ក្នុង​ក្លិប Shakhtar Donetsk នោះ កំពុង​តែ​ស្ថិតក្រោម​កិច្ច​សន្យា​នៅ​ឯ​ក្លិប Dortmund រហូត​ដល់​រដូវ​ក្តៅ​ឆ្នាំ​២០១៧ ហើយក្លិប​​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Bundesliga មួយនេះ កំពុង​តែ​ព្យា​យាម​ធ្វើ​ឲ្យ​រូប​គេ​​យល់​ព្រម​បន្តកិច្ច​សន្យា​ថ្មី​។ ខ្សែ​បម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​អាមេ​នី​រូបនេះ កំពុង​តែ​​សម្រេច​ចិត្ត​ថា ត្រូវ​​បន្ត​កិច្ច​សន្យា​ថ្មី​នៅ​ឯ Dortmund ឬ​យ៉ាង​ណា ក្រោយ​ពី​បាន​ផ្ទេរ​ចេញពីក្លិប Shakhtar កាលពីឆ្នាំ​២០១៣ ក្នុង​តម្លៃ​ខ្លួន​២៣,៥​លានផោន ហើយ​រូប​គេ​កំពុង​តែ​ពិចារណា​ទៅលើការ​ផ្ទេរ​ទៅកាន់​កីឡ​ដ្ឋាន Emirates​​។ រូប​គេ​ទទួល​​សំណើរ​​ជា​ច្រើន​ពីក្លិប​ទូ​ទាំង​​អឺ​រ៉ុបផង​ដែរ។ Mkhitaryan បាន​ធ្វើ​ឲ្យមាន​ការ​ចាប់​អារម្មណ៍​នៅពេល​ក្រុម Dortmund ប្រកួត​​ជា​មួយនឹង Arsenal ក្នុង​ក្រប​ខ័ណ្ឌ Champions League កាលពី​២​រដូវកាលមុន ហើយ​រូប​គេ​បាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏អស្ចារ្យ​ក្នុង​អឺ​រ៉ុប និង​ក្រប​ខ័ណ្ឌ Bundesliga ជា​ពិសេស​នៅ​រដូវកាលនេះ ដែល​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២០​​គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​អាំង​អស់​៕

ប្រភព​ព័ត៌​មាន៖ The Guardian