ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ នូវ​សារធាតុ​ញៀន ខុសច្បាប់​

កណ្តាល:
កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ចំរើនបញ្ញា ជា​អធិការរង​ក្រុង​តាខ្មៅ ល្បាត​ដើម្បី​​ការពារ​ក្នុងភូមិ​សាស្ត្រ​ខ្លួន ដើម្បី​រក្សាសន្តិសុខ និង​សិវ​ត្ថិ​ភាព ជូន​ប្រជាពលរដ្ឋ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​។​

​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី​យប់ ថ្ងៃទី​៣០ ខែមីនាឆ្នាំ​២០១៦​នាទី​នៅ​ចំណុច​តាមផ្លូវ​ជាតិ​លេខ​២​ភូមិ​​ព្រែក​តា​ពៅ​១ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​អ៊ុក ចំរើន ហៅ​ប៊ែ​រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានទីលំនៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​​មានជ័យ ភ្នំពេញ មុខរប​មិនពិតប្រាកដ​។​

​វត្ថុតាង​ដកហូត​៖​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​២​កញ្ចប់​(​តូច​១​និង​ធំ​១​កញ្ចប់​)-ដែកកេះ​ពណ៌​លឿង​១-​ថង់​សំរាប់​ច្រក​ថ្នាំញៀន​១​។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​គឺ លោក​អនុសេនីយ៍ឯក ចំរើន បញ្ញា ជាអធិការរង​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង អន្តរាគមន៍​ចេ​​ញ​ល្បាត បានឃើញជនសង្ស័យ​កំពុង​ដើរ​ចុះ​ដើរ​ឡើង បាន​ឃាត់ខ្លួន​ឆែកឆេរ​រ​ឃើញ​វត្ថុតាងខាងលើ​ដាក់​ក្នុង​ខោ​ទ្រនាប់​ដែល​ខ្លួន​ស្លៀក​។​

​តាម​ការសាកសួរ​ជនសង្ស័យ​បាន​សារភាពថា​ថ្នាំញៀន​ខាងលើ​ខ្លួន​បាន​ទិញ​ពី​ម្តុំខាងក្រោយ​ពេទ្យ​លោកសង្ឃ​ពី​អ្នកលក់​មិន​ស្គាល់ឈ្មោះ​​តម្លៃ​១៥០​ដុល្លារ ដើម្បីយកទៅ​ចែកចាយ​បន្តទៀត​។ សកម្មភាព​នេះ​ធ្លាប់​ចែកចាយ​នៅ​ប្លុក​ផ្ទះជួលផ្ទះសំណាក់​នៅក្នុង​សង្កាត់​ចាក់អង្រែ​​ក្រោម ចំណែក នៅ​តាខ្មៅ​មិន​ធ្លាប់​ឡើយ។​ករណីនេះ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​បន្ត​ចាត់ការ​តាមនីតិវិធី ៕​R

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ នូវ​សារធាតុ​ញៀន ខុសច្បាប់​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ នូវ​សារធាតុ​ញៀន ខុសច្បាប់​