បើក​ម៉ូតូ​វា​រថយន្ត ត្រូវ​រថយន្ត​មកពី​មុខ បុក​ស្លាប់​៣​នាក់ នៅ​ស្រុក​លើកដែក​

កណ្តាល:
មនុស្ស​៣​នាក់​បាន​ស្លាប់ ក្នុងនោះ​មាន​ក្មេងស្រី​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ជួប​ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​ម៉ូតូ​​វា​រថយន្ត​មិន​ផុត​ក៏ត្រូវ​រថយន្ត​១​គ្រឿងទៀត មក​បញ្ច្រាសទិស​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង ជិត​៥​ល្ងាច ថ្ងៃទី​៣០ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន​ត្សឹ​បា​សា​(​ស្ពាន​អ្នក​លឿង​)​ក្នុងភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។​

បើក​ម៉ូតូ​វា​រថយន្ត ត្រូវ​រថយន្ត​មកពី​មុខ បុក​ស្លាប់​៣​នាក់ នៅ​ស្រុក​លើកដែក​

​ចំណែក​ភាគី​ម៉ូតូ​ទាំង​៣​នាក់ ដែល​ស្លាប់ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នៅទេ​។រីឯភាគី​ខាង​រថយន្ត​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ​ក្រោយពី​កើតហេតុ បានគេចខ្លួនបាត់។​

បើក​ម៉ូតូ​វា​រថយន្ត ត្រូវ​រថយន្ត​មកពី​មុខ បុក​ស្លាប់​៣​នាក់ នៅ​ស្រុក​លើកដែក​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដាសេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្ន​ពេញ​1FN-0787  ស៊េរី​២០១៦ ទិសដៅ​ពីភ្នំពេញ​ទៅ​ស្វាយរៀង ឌុប​គ្នា​៣​នាក់​ខ​ណះ​មកដល់​ចំណុច​ភាគី​ខាង​ម៉ូតូ​បាន​វ៉ា​រថយន្តកុង​ទី​ន័​រ​ស្របពេល​នោះ​ក៏បាន​ទៅបុក​រថយន្ត​ម៉ាក​VENZA ពណ៌​ខ្មៅ​ពាក់ស្លាកលេខ ភ្នំពេញ 2R-1119 ទិសដៅ​ពី​ព្រៃវែង​ទៅ​ភ្នំពេញ ចំ​ពីមុខ​ពេញ​តែម្តង ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់ ១​នាក់​ដេកស្លាប់​លើក​ស្ពាន ចំណែក​សាកសព​២​នាក់ទៀត​បាន​ខ្ទា​ត់ទៅ​ទើ​លើ​ចន្លោះ​ក្បាល​រថយន្ត​​សណ្តោង​កុង​ទី​ន័​រដែ​លបើក​ស្របទិស​គ្នា​ជាមួយ​ម៉ូតូ​ហើយ​រថយន្ត​កុង​ទី​ន័​របើក​ទៅ​ចត​ឈប់​ពី​កន្លែងកើតហេតុចម្ងាយ​ប្រហែល​មួយរយ​ម៉ែត្រ ។​

បើក​ម៉ូតូ​វា​រថយន្ត ត្រូវ​រថយន្ត​មកពី​មុខ បុក​ស្លាប់​៣​នាក់ នៅ​ស្រុក​លើកដែក​

​ចំពោះ​សាកសព​បាន​ដឹក​យកទៅ​តម្កល់ ទុក​នៅ​វត្ត​គី​រី​រតនា​រាម​(​ហៅ​វត្ត​កំពង់​ភ្នំ​ក្នុង​)រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ចំណែក​មធ្យោបាយ​ទាំង​៣​គ្រឿងបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក ជំនាញ​កំពុងស្រាវជ្រាវ និង​កសាង​សំណុំ​​រឿង​បន្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​