លោក ប៉ា សុជាតិវង្ស ៖បំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងតូក្យូ និងទីក្រុងគីតាគ្យូស្ស៊ូ នៃប្រទេសជប៉ុន ដោយបានទទួលនូវលទ្ធិផលផ្លែផ្កា

ភ្នំពេញ:
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងតូក្យូ និងទីក្រុងគីតាគ្យូស្ស៊ូ នៃប្រទេសជប៉ុន បានវិលត្រលប់មកដល់មាតុប្រទេសវិញហើយ ដោយសុវត្ថិភាព។ ដោយបានទទួលនូវលទ្ឋិផលជាផ្លែផ្កា រួមមាន៖

១-ការបង្កើតក្រុមការងាររវាងរាជធានីភ្នំពេញនិងទីក្រុងតូក្យូ ដើម្បីរៀបចំឯកសារឈានទៅចុះហត្ថលេខាលើអនុស្សារណៈចងសម្ព័ន្ឋមេត្រីភាពរវាងទីក្រុងទាំងពីរ។
២- រថយន្តក្រុង ចំនួន១៨០គ្រឿងដែលជាជំនួយរបស់ជប៉ុន និងត្រូវបានអនុម័តយល់ព្រម ជាផ្លូវការឆាប់ៗខាងមុខនេះ ដែលនឹងត្រូវប្រើប្រាស់ក្នុងខ្សែរត់បន្ថែមទៀត ទៅតាមប្លង់គោលដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ។ 
៣- ការគ្រប់គ្រងសំរាម ដែលមានលក្ខណៈល្អប្រសើរ ដោយអាចកែច្នៃបានជាជី និងអ្វីៗផ្សេងទៀតដែលមាន ប្រយោជន៏ ជាពិសេសទឹកស្អុយ ដែលអាចកែច្នៃបានយ៉ាងស្អាតជាអតិបរមា ល្អស្ទើរតែ ១០០% មុននិងបញ្ចេញចូលក្នុងស្ទឹង ទន្លេ ឬ សមុទ្រ ហើយយើង នឹងយកគំរូនេះមកអនុវត្តន៏នៅកម្ពុជាយើងឆាប់ៗនេះ ។
៤- ការចងសម្ព័ន្ឋភាពទីក្រុងរវាងរាជធានីភ្នំពេញ និងទីក្រុងគីតាគ្យូស្ស៊ូ ជាមោទនភាពមួយរបស់រាជធានីភ្នំពេញ ដែលជាទីក្រុងជាដំបូងគេបង្អស់របស់ប្រទេសជប៉ុន ដែលបានភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ៕