ប្រុស​ស្រី​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​ពញាឮ ឃាត់ខ្លួន​

កណ្តាល:
កម្លាំង​ជំនាញ​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យប្រុស​ស្រី​បាន​២​នាក់​ពីបទ​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ជិត​១២ ថ្ងៃទី​៣០ ខែមីនាឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ​ចតុទិស​ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ២​នាក់ ដែល​ត្រូវបាន​កម្លាំង ឃាត់ខ្លួន​ទី​១-​ឈ្មោះ​វ៉ាន់ ចំរើនហៅ តុញ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​​កដ មាន​ទីលំនៅ​ភូមិកើតហេតុ ។​២-​ឈ្មោះ​បុំ បុប្ផា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​លក់​ត្នោត​មាន​ទីលំនៅភូមិ​ស្តុក ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​វត្ថុតាង​ចាប់យក​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice)១៤​កញ្ចប់​តូច.២​កញ្ចប់​ធំ​-​ក្បាល​ដប​សំរាប់​ជក់​១-​ដែកកេះ​៥.​ដាវ​១.​ទុយ​យោ​សំរាប់​វាល​១.​កូនកន្ត្រៃ​២.​សំបក​ថង់​សំរាប់​ច្រក​៣.​ទូរ​សព្ទ​១.​កូន​ក្រ​បូ​ប​១​។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ព្រមទាំង​វត្ថុតាង កម្លាំង​ជំនាញ បានទទួលព័ត៌មាន ពី​ប្រជាពលរដ្ឋ ថា​មាន​ករណី​ជួញដូរ នៅ​តំបន់​​កើតហេតុ​ភ្លាមនោះកម្លាំង​ជំនាញ​យុត្តិធម៌​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចុះបង្ក្រាប​ចាប់ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​ម្នាក់​និង​វត្ថុតាង​​បញ្ជូនមក​អធិការ​រដ្ឋា​ន​នគរបាល​ស្រុកពញាឮ​ដើម្បី​សួរនាំ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​R

ប្រុស​ស្រី​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​ពញាឮ ឃាត់ខ្លួន​

ប្រុស​ស្រី​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​ពញាឮ ឃាត់ខ្លួន​

ប្រុស​ស្រី​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​ពញាឮ ឃាត់ខ្លួន​