ហែក​​គ្រឿង​ក្នុង​ iPhone SE ឃើញ​​ថា​​មាន​លាយ​​​​គ្រឿង​បន្លាស់​របស់​ iPhone 5s

ថ្មីៗ​នេះ​ក្រុមហ៊ុន​ Chipworks ​បាន​ធ្វើ​ការ​ហែក​​មើល​គ្រឿង​ក្នុង​របស់​ iPhone SE ជា​លើក​ដំបូង​ ដែល​បង្ហាញ​ថា​ iPhone ម៉ូដែល​ថ្មី​នេះ​មាន​បំពាក់​ដោយ​គ្រឿង​បន្លាស់​របស់​ម៉ូដែល​មុនៗ​រួម​មាន​ 5s, 6 និង​ 6s ​ឯ​គ្រឿង​បន្លាស់​ថ្មី​មាន​ចំនួន​តិច​តួច។

 

ហែក​​គ្រឿង​ក្នុង​ iPhone SE ឃើញ​​ថា​​មាន​លាយ​​​​គ្រឿង​បន្លាស់​របស់​ iPhone 5s

 

ជាក់​ស្ដែង​ដូច​ជា​​ Processor នៅ​ខាង​ក្នុង​ iPhone SE គឺ​ជា​​ Processor A9 ដូច​ដែល​មាន​នៅ​លើ​ iPhone 6s។ មិន​តែ​ប៉ុណ្ណោះ​គេ​ក៏​ប្រទះ​ឃើញ​ RAM ​ម៉ូដែល​​ SK Hynix ដែល​ក្រុមហ៊ុន​ Chipworks លើក​ឡើង​ថា​ទំនង​ជា​​ដូច​គ្នា​​ទៅ​នឹង​ RAM ទំហំ​២GB ​មាន​នៅ​លើ​ iPhone 6s ដែរ។

 

ហែក​​គ្រឿង​ក្នុង​ iPhone SE ឃើញ​​ថា​​មាន​លាយ​​​​គ្រឿង​បន្លាស់​របស់​ iPhone 5s

 

ចំណែក​ឯ​បន្ទះ​ NFC ឯ​ណោះ​វិញ​​ក៏​ដូច​ទៅ​នឹង​ NFC របស់​ iPhone 6s ដោយ​ជា​ប្រភេទ​ NXP 66V10 ​ហើយ​ថែម​ទាំង​មាន​ Sensor 6-axis ដែល​ជា​ផលិត​ដោយ​​ក្រុមហ៊ុន InvenSense ដូច​គ្នា។ ចំពោះ​ Audio ICs ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Cirrus Logic វិញ​ក៏​គេ​យល់​ថា​​ដូច​គ្នា​​នឹង​របស់​ iPhone 6s ផង​ដែរ។ ដោយ​ឡែក​ modem ​ប្រភេទ​ MDM9625M ​របស់​ Qualcom គឺ​ដូច​នឹង​អ្វី​ដែល​មាន​នៅ​លើ​ iPhone 6។

 

ហែក​​គ្រឿង​ក្នុង​ iPhone SE ឃើញ​​ថា​​មាន​លាយ​​​​គ្រឿង​បន្លាស់​របស់​ iPhone 5s

 

ត្បិត​ថា​មាន​ផ្នែក​ជា​ច្រើន​ដែល​បាន​មក​ពី​ iPhone 6 និង​ 6s គេ​ក៏​ឃើញ​ថា​មាន​ផ្នែក​ខ្លះ​ជា​របស់​ iPhone 5s ជាក់​ស្ដែង​ដូច​ជា​ Controller នៃ​ Touch Screen ដែល​ជា​ម៉ូដែល​​ Broadcom BCM5976 និង​ Texas Instruments 343S0645។

 

​​​ទោះ​ជា​យ៉ាង​ណា​ក៏​មាន​ផ្នែក​ថ្មីៗ​មួយ​ចំនួន​ដែល​បំពាក់​លើ​ iPhone SE នេះ​ដូច​ជា​ ផ្នែក​ 338S00170 ​ដែល​អាច​ជា​​សៀគ្វី​គ្រប់​គ្រង​ថាមពល​ថ្មី រួម​ជា​មួយ​នឹង​​ដុំ​ទប់​ភ្លើង​ Skyworks SKY77611,Nand Flash 16GB របស់​ Toshiba, ដុំ​អង់តែន ​EPCOS D5255 និង​មីក្រូហ្វូន​ AAC ​ថ្មី៕

 

ចុច​អាន៖ iOS 9.3​ ​មាន​អត្រា​គាំង​ ​តិច​ជាង​ ​Android 6.0

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumours​​​​