អ្នកសិល្បៈល្បីៗនាំគ្នា រៀបចំពិធីទទួលទានអាហារ ស្វែងរកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ

ភ្នំពេញៈ អ្នកសិល្បៈប្រុសស្រីល្បីឈ្មោះជាច្រើនដួង បាននាំគ្នារៀបចំខនសឺត និងពិធីទទួលទានអាហារមួយ នៅដើមខែមេសាខាងមុខនេះ ដើម្បីស្វែងរកថវិកា ជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ នាខេត្តសៀមរាប ដែលកំពុងតែជួបប្រទះការខ្វះខាតថវិកាព្យាបាលកុមារ ដែលមានជំងឺចូលទៅព្យាបាល នៅមន្ទីរពេទ្យខាងលើនេះ ។
បើតាម លោក ម៉ៅ លីហេង ប្រធានក្រុមសហវត្សន៍មនុស្សធម៌ និងជាអ្នកមានគំនិតផ្តួចផ្តើម កម្មវិធីនេះបានប្រាប់ Looking TODAY ឲ្យដឹងថា ការរៀបចំពិធីទទួលទានអាហារ ដើម្បីមនុស្សធម៌ដើម្បីស្វែងរកថវិកា ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នាខេត្តសៀមរាប នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ គឺផ្តើមឡើងដោយ «សហវត្សន៍មនុស្សធម៌» កម្មវិធីខាងលើនេះ ក្រៅពីការជួបជុំគ្នាញុំាអាហារហើយ យើងក៏មានការសម្តែងពីក្រុមសិល្បករ-សិល្បការិនីល្បីឈ្មោះ ទាំងបុរាណនិងសម័យជាច្រើន ។
លោក ម៉ៅ លីហេង បានប្រាប់ឲ្យដឹងទៀតថា « មូលហេតុដែលយើង បង្កើតកម្មវិធីនេះឡើង ព្រោះតែមានការជម្រុញលើកទឹកចិត្ត ពីក្រុមការងារយើងរួមជាមួយ លោក សាវីន ហ្វីលីព ក្នុងគោលបំណងស្វែង រកថវិកាជួយទៅដល់មន្ទីរពេទ្យ ចង់ធ្វើការផ្សព្វផ្សាយ ឲ្យបងប្អូនប្រជាពលរដ្ឋ នៅទីក្រុងភ្នំពេញ បានស្គាល់និងដឹងពីការលំបាក របស់មន្ទីរពេទ្យខាងលើ ហើយនៅក្នុងកម្មវិធីនោះ គឺយើងមានការរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យផងដែរ ដោយឡែកចំណែកថវិកា ដែលបានពីការលក់សំបុត្រ គឺយើងយកទៅចាត់ចែង ជាមួយអាហារតែប៉ុណ្ណោះ»។
លោកបានប្រាប់ ឲ្យដឹងបន្ថែមទៀតថា រហូតមកដល់ពេលនេះ ក្រុមការងារលោកលក់សំបុត្រ បានប្រមាណ១៥០សំបុត្រហើយ ទម្រាំដល់ថ្ងៃកម្មវិធីលោករំពឹងថា អាចលក់បានប្រមាណ ២០០សំបុត្រ ។ ទន្ទឹមជាមួយនឹងនេះដែល លោកក៏អំពាវនាវទៅដល់ក្រុមហ៊ុន ឫអង្គការផ្សេងៗបើសិនជា អាចបង្កើតមូនិធិរៃអង្គាសប្រាក់ ជួយដល់មន្ទីរពេទ្យកុមារអង្គផងចុះ ៕

អ្នកសិល្បៈល្បីៗនាំគ្នា រៀបចំពិធីទទួលទានអាហារ ស្វែងរកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ

អ្នកសិល្បៈល្បីៗនាំគ្នា រៀបចំពិធីទទួលទានអាហារ ស្វែងរកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ