ស.ស.យ.កខេត្តព្រៃវែង រៀបចំកម្មវិធី “សង្រ្កាន្តស្រុកខ្ញុំ” នាថ្ងៃទី៣ មេសា នៅស្រុកកញ្ជ្រៀច

ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ប្រជាពលរដ្ឋនៅស្រុក កញ្ជ្រៀច ទាំងអស់នឹងបានចូលរួម កម្សាន្តកម្មវិធី “សង្រ្កាន្តស្រុកខ្ញុំ” ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ សិរីសួស្តីឆ្នាំថ្មី ឆ្នាំ២០១៦ ត្រូវនឹង ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦២ នាពេលខាងមុខនេះ ដែលធ្វើឡើងនៅ វិទ្យាល័យនរោត្តម ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ព្រឹត្តិការណ៍រៀបចំ ឡើងដោយសហភាព សហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែង  ។

លោក ខៀវ ភារិទ្ធ ជាប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែង ទទួលបន្ទុកស្រុកកញ្ជ្រៀច បានមានប្រសាសន៍ថា លោកស សុខា ប្រធានសហភាព សហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែងអញ្ជើញចូលរួម បើកកម្មវិធី “សង្រ្កាន្តស្រុកខ្ញុំ” ហើយចំពោះ កម្មពិធីនេះ ធ្វើឡើងអបអរសាទរ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ដោយមានការចូលរួមពី ប្រជាពលរដ្ឋឃុំទាំង៨ នៅស្រុកកញ្ជ្រៀច និងមានការតាំង ពិពណ៍លក់ទំនិញ ចំនួន៤ថ្ងៃផងដែរ ដើម្បីភ្លក់នំប្រពៃណី ដែលជាស្នាដៃ យុវជនសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកកញ្ជ្រៀច និងលេងល្បែង ប្រជាប្រិយជាច្រើនមុខ ជាមួយការប្រគំតន្ត្រី របស់តារាចម្រៀងល្បីៗ និងលោកពូព្រហ្ម ម៉ាញ។

លោកបានបន្តទៀតថា ក្រុមយុវជនសហភាព សហព័ន្ធយុវជន កម្ពុជា ស្រុកកញ្ជ្រៀចឃុំទាំង៨ចំនួន ២៥០នាក់បានសហការ ជាមួយគ្នា ដើម្បីហ្វឹកហាត់លេងល្បែង ប្រជាប្រិយដើម្បីស្វាគមន៍ ប្រជាពលរដ្ឋ ក្នុងការចូលរួមកម្មវិធី “សង្រ្កាន្តស្រុកខ្ញុំ” ដែលជាព្រឹត្តិការណ៍ លើកដំបូង របស់សហភាព សហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែង៕