ប្រាប់​មិន​តាម ចឹង​មានតែ​​ធ្វើខ្លួន​ឯង​

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី​៣១ មីនា ២០១៦ នេះ កម្លាំង​អាជ្ញាធរ​ខណ្ឌប្ញស្សីកែវ បានប្រើវិធាន​ការ​រដ្ឋ​បាល​ចុះរុះរើសំណង់​មួយ​កន្លែង​ ​ដែល​​​បាន​សាង​​សង់​រំលោភលើផ្លូវសាធារណៈ ស្ថិតនៅចំណុច​វិថីអង្គរ ក្នុងភូមិ​ទួល​គោក សង្កាត់​ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

សំណង់​ខាងលើ​មានទំហំ​៥ម៉ែត្រ គុណ៦ម៉ែត្រ​ប្រក់ស័ង្កសី ដែល​ត្រូវ​អាជ្ញាធរ​ធ្លាប់​​បាន​ចេញ​សេចក្តីជូន​ដំណឹង​​ដល់​ម្ចាស់​​២ដង​​រួចម​ក ​តែ​ត្រូវ​ម្ចាស់​មិន​បាន​ធ្វើ​តាម និងអើពើ​​​នោះទេ ទើប​​ត្រូវ​អាជ្ញា​ធរ​ចុះមក​ដោយខ្លួន​ឯង បន្ទាប់ពីសិក្សា​ឃើញ​ថា វា​បាន​ប៉ះពាល់​ដលើ​ផ្លូវ​សាធារណៈ​។

បើ​តាមការអះអាង​​​ពី​បុរស​ជា​​ម្ចាស់​​​ឈ្មោះ​ស្រី សារ៉ាវុធ ថា សំណង់​នេះ​ គឺ​​​សាងសង់​ឡើង​​ដើម្បី​ចាំ​ដី​ឱ្យ​លោកឧកញ៉ា​ គង់ ហុង តាំងពី​មិន​​ទាន់​មានផ្លូវ​ត្រឹម​ត្រូវ​មក​ម្ល៉េះ ។