លោក​អើយ​! ពង្វក់​កម្មករ​ប្រើប្រាស់​គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ស្រុក​ថ្មពួក សហការ​ជាមួយ​កម្លាំងយោធា​ប្រចាំ​ទិស​ជួរ​មុខ​ឈរជើង​ភូមិ​ធ្លក​ដងរែក ចុះ​ប្រតិ​បត្តិការ​បង្ក្រាប​មុខសញ្ញា​ដួ​ញ​ដូរ និង​ចែកចាយ​គ្រឿងញៀន ដោយ​ចាប់ខ្លួន​បាន​ម្នាក់ និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​៥១​គ្រាប់ កាលពី​ម៉ោង​​៨​យប់​ថ្ងៃ​ទី​៣០ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ​ន់ ខ្លុយ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​ខេត្តបន្ទាយ​មាន​ជ័យ ។ ជាមួយនឹង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​ន​ធ្វើការ​ឆែរ​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វា​មីន គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៥១​គ្រាប់ ដែល​ជនសង្ស័យ​លាក់​ទុក​នឹង​ហោប៉ៅ​ខោ​របស់​គេ ។

ប្រភព​ដដែល​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា គេ​ពិតជា​ដួ​ញ​ដូរ​គ្រឿងញៀន​ប្រាកដ​មែន ដោយ​លក់​ឱ្យ​កម្មករ​លី​ដំឡូង​នៅ​ទី​នេះ ។