ប្រ​ធា​នាធិ​បតី​មីយ៉ាន់​ម៉ាស្បថ​ចូល​កាន់​តំណែង​ខណះ​ដែល​លោក​ស្រី​ស៊ូជី​បាន​ក្លាយ​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស

មី​យ៉ាន់​ម៉ា៖​ លោក​Htin Kyaw ​ដែល​ជា​តំ​ណាង​មួយ​រូប​នៅ​ក្នុង​គណបក្ស ​លោក​ស្រី​អង់​សាន ​ស៊ូ​ជី​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឱ្យ​ជាប់​ជា​ប្រធានា​ធិបតី​ របស់ ​ប្រទេស​មី​យ៉ាន់​ម៉ា​ពេញ​លក្ខណះ​ហើយ នេះ​បើ​យោង​ទៅ​លើ​ការ​ចុះ​ផ្សាយ​ពី​គេហ​ទំព័រ​ក្យូ​ដូ។
ប្រ​ធា​នាធិ​បតី​មីយ៉ាន់​ម៉ាស្បថ​ចូល​កាន់​តំណែង​ខណះ​ដែល​លោក​ស្រី​ស៊ូជី​បាន​ក្លាយ​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស
ដែល​គាត់​ជា​ប្រ​ធានាធិបតី​ដំបូង​បង្អស់​របស់​មី​យ៉ាន់​ម៉ាដែល​ទទួល​បាន ​នូវ​ការ​បោះ​ឆ្នោត ​បែប​លិទ្ធិ​ប្រជា​ធិតិយ្យ​ពិត​ប្រាកដ បើ​គិត​ទៅ​គឺ​មាន​រយះ​កាល​ជិត​៥០​ហើយ​ដែល​ប្រទេស​នេះ​វិល​វល់​ដោយ​ របប​សឹក​យោធា​។
តាម​ការ​ពិត​​ទៅ​គឺ​លោក​ស្រី ​ស៊ូជី​ទេ​ ដែល​ត្រូវ​កាន់​ជា​ប្រធានា​ធិបតី ​តែ​ដោយ​សារ​ឩបសគ្គ​រ​ដ្ឋ​ធម្មនុញ្ញ ​នៃ​ប្រទេស​នេះ ​មិន​អនុញ្ញាត​ឱ្យ ប្រ​ធានាធិបតី​មាន​អត្ត​សញ្ញាណ​ពីរ​នោះ ​ទើប​ ធ្វើ​ឱ្យ​លោក​ស្រី ​ក្លាយ​មក​ជា ​រដ្ឋ​មន្ត្រី​កា​របរទេស​ទៅ​វិញ​ យ៉ាង​ណា​ក៏​ដោយ ​តំណាង​គណបក្ស​លោក​ស្រី គឺ​ជា​បុគ្គល​ដែល​ត្រូវ​បាន​គេ​ជឿ​ទុក​ចិត្ត​បំផុត​ហើយ​ត្រូវ​បាន​ប្រជាពល​រដ្ឋ ​ទូទាំង​ប្រទេស​ធ្វើ​ការ​គាំទ្រ ​និង ​បោះឆ្នោត ​ឱ្យ​កាន់​អំណាច។ 
ដោយ​អនុ​ប្រធា​នាធិបតី​ទីមួយ ​លោក Myint Swe ​និង​លោក​អនុ​ប្រធានាធិប​តីទី​២ ​គឺលោក ​Henry Van Thio  ​ដែល​ជា​បេក្ខ​ភាព​នោះ នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង ​ដោយ​ក្រុម​យោធា ​ដើម្បី​ឡើង​កាន់ ​តំណែង ​និង​ធ្វើ​សច្ចា​ប្រណិធាន ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​តែ​មួយ ​នៃ​ការ​ចូល​ស្បថ​កាន់​តំណែង​របស់​ប្រធានា​ធិបតី​ដែរ៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ english.kyodonews