ការ​កូន​មហា​សេដ្ឋី​រុស្សី​ចំណាយ​អស់​មួយ​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ថ្ងៃ​មង្គល

Gutseriev ​មាន​វ័យ​២៨​ជា​កូន​មហា​សេដ្ឋី​ប្រេង​ម្នាក់ ​នៅ​ទី​ក្រុង​មូស្គូ ​ប្រទេស​រុស្សី ​បាន​រៀប​ការ​ជា​មួយ​កូន​ក្រមុំ​វ័យ ​២០​ នាង​ Khadija Uzhakhovs ​ជា​និស្សិត​ពេទ្យ​ធ្មេញ​ម្នាក់ ដែល​សិក្សា​នៅ​សាកល​វិទ្យាល័យ​Moscow ​ប្រទេស​រុស្សី ​ដែល​នាង​ជា​នារី​ម្នាក់​ដែល​មាន ​សំណាង​ក្នុង​ចំណោម​នារី ​រាប់​លាន​នាក់​លើ​ពិភព​លោក​ដែល​បាន​រៀប​ការ​ជា​មួយ​កូន​មហា​ សេដ្ឋី​រុស្សី។
ការ​កូន​មហា​សេដ្ឋី​រុស្សី​ចំណាយ​អស់​មួយ​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ថ្ងៃ​មង្គល
ដោយ​កម្ម​វិធី ការ​កូន​មហា​សេដ្ឋី​​ប្រេង​រុស្សី​នេះ ក៏​បាន​ការ​អញ្ជើញ​ពី​កំពូល​តារា​ប៉ុប របស់​អាមេរិក​នាង ​Jennifer Lopez ដែល​ជា​កំពូល​តារា​ស្រី​លំ​ដាប់​ជួរ​មុខ​រ​បស់​ពិភព​លោក។ចំ​ពោះ​កូន​រូប​កូន​ក្រ​មុំ  មាន​តម្លៃ​រាប់​សែន​ដុល្លារ​អាមេរិក ដែល​វា​ហាក់​ដូច​ជា​កម្លាត​ឆ្ងាយ​ខ្លាំង ណាស់​បើ​ធៀប​ទៅ​នឹង​រូប​រៀប​ការ​ទូ​ទៅ​របស់​ស្រ្តី​ជា​ច្រើន​នៅ​លើ​ពិភព​លោក ហើយ​រូប​របស់ នាង​ត្រូវ​បាយ​ជួយ​ដោយ​មនុស្ស​ពីរ​នាក់ ដោយ​សារ​តែ​វា​មាន​ទម្ងន់​ធ្ងន់។
ការ​កូន​មហា​សេដ្ឋី​រុស្សី​ចំណាយ​អស់​មួយ​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ថ្ងៃ​មង្គល
Mikhail ​Safarbekovich Gutseriev ជា​ឳពុក​របស់​កូន​កំ​លោះ​ ដែល​ជា​មហា​សេដ្ឋី​លំ​ដាប់ ជួរ​មុខ​របស់​រុស្សី​ផង​ដែរ ដែល​ការរៀប​ការ ​កូន​មហា​សេដ្ឋី​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​Moscow ប្រទេស​រុស្សី​ផ្ទាល់​តែ​ម្តង​៕​
 



ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.dailymail.co.uk