សញ្ញា​ព្រ​មាន​ខុស​គ្នា​នៃ​ការ​គាំង​បេះ​ដូង​ដែល​អ្នក​គួរ​យល់​ដឹង​រវាង​បុរស​និង​ស្ត្រី

ទាំង​បុរស​ទាំង​ស្រ្តី​រោគ​សញ្ញា​នៃ​ជំងឺ​គាំង​បេះ​ដូង​ត្រូវ​បាន​គេ​ដឹង​ថា​ថប់​នូវ​ក្នុង​ដើម​ទ្រូង ​បន្តែ​យ៉ាង​ណា​ក៏​ដោយ​ចំពោះ​ស្ត្រី​ត្រូវ​បាន​គេ​ដឹង​ថា ​ការ​គេង​មិន​គ្រប់​គ្រា ន់និង​ការ​ថប់​អារម្ភជា​រោគ​សញ្ញា​តិច​តួច​សម្រាប់​ស្រ្តី​។ ​ចំណែក​ឯ​លោក​វិជ្ជ​បណ្ឌិត ​មក​ពី​សា​កល​វិទ្យា​ល័យ​ Alabama ​គឺ​លោក​វិជ្ជ​បណ្ឌិត ​Joseph Fritz ​បាន​ដាស់​តឿន ​ដល់​មនុស្ស​ទាំង​ពីរ​ភេទ​ត្រូវ​យល់​ដឹង​អំ​ពី​រោគ​សញ្ញា​ផ្សេង​គ្នា​រវាង​ស្រ្តី​និង​បុរស។
សញ្ញា​ព្រ​មាន​ខុស​គ្នា​នៃ​ការ​គាំង​បេះ​ដូង​ដែល​អ្នក​គួរ​យល់​ដឹង​រវាង​បុរស​និង​ស្ត្រី
ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ខុស​គ្នា​រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​ដែល​ប្រឈម​នឹង​បញ្ហា​គាំង ​បេះ​ដូង៖
១ ​ចំពោះ​មនុស្ស​ប្រុស-ការ​ចុះ​ខ្សោយ​ខុស​ប្រ​ក្រតី-បែក​ញើស​ត្រជាក់​ខ្លួន-សុខ​ៗ​វិល​មុខ 
ទាំង​អស់​នេះ​ហើយ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​គាំង​បេះ​ដូង​សម្រាប់​មនុស្ស​ប្រុស។
២ ​ចំពោះ​មនុស្ស​ស្រី-គេង​មិន​គ្រប់​គ្រាន់-រំ​លាយ​អាហារ​មិន​បាន​ល្អ-ការ​ថប់​អារម្ភ
ទាំង​អស់​នេះ​ហើយ​ជា​រោគ​សញ្ញា ​ដែល​ស្រ្តី​ទាំង​អស់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់។
ទោះ​យ៉ាង​ណា​ក៏​ដោយ ​លោក​វិជ្ជ​បណ្ឌិត ​Fritz ​បាន​ដាក់​តឿន ​ដល់​មនុស្ស​ទាំង​ពីរ ភេទ​ឱ្យ​យល់​អំ​ពី​រោគ​សញ្ញា​ផ្សេង​គ្នា​ រវាង​មនុស្ស​ប្រុស​និង​មនុស្ស​​ស្រី ​ដែល​ពេល​ខ្លះ វា​មិន​អាច​លេច​ចេញ​នូវ ​រោគ​សញ្ញា​ដូច​គ្នា​នោះ​ទេ។​ តែ​ប្រសិន​បើ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ណា មួយត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យ។ ផ្អែកទៅ លើ សមាគមន៍បេះដូងអាមេរិកក៏បានបញ្ជាក់ថា ក្នុង​មួយ​ឆ្នាំ​ៗ​អត្រា​នៃ​ការ​គាំង​បេះ ​ដូង ​កើត​ឡើង​ទៅ​លើ​ស្រ្តី​ខ្ពស់​ជាង​បុរស​ផង​ដែ​រ៕
​​​​​​​​
ប្រភព៖ http://www.dailymail.co.uk