អ​ភិ​​បា​​ល​​រា​ជ​ធា​នី បង្ហា​ញ​ល​ទ្ធ​ផ​ល​កា​រ​ងា​រ​សំ​ខា​ន់​ៗ​ចំ​នួន​៤ ដែ​ល​ស​ម្រេ​ច​បា​ន​ក្នុ​ង​ដំ​ណើរ​ទស្ស​ន​កិ​ច្ច នៅ​ប្រ​ទេស​ជ​ប៉ុ​ន

ភ្នំពេញ៖ ប្រ​តិ​ភូ​សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ដឹ​ក​នាំ​ដោ​យ​លោ​ក ប៉ា សុ​ជា​តិ​វ​ង្ស អ​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​រាជ​ធា​នី​ភ្នំ​ពេ​ញ និង​លោ​ក​ស្រី​ ដែ​ល​អ​ញ្ជើ​ញ​ទៅ​បំ​ពេ​ញ​ទ​ស្ស​ន​កិ​ច្ច​ជា​ផ្លូ​វ​កា​រ នៅ​ទី​ក្រុង​តូ​ក្យូ និ​ង​ទី​ក្រុ​ង​គី​តា​គ្យូ​ស្ស៊ូ នៃ​ប្រ​ទេ​ស​ជ​ប៉ុ​ន បា​ន​វិ​ល​ត្រ​ល​ប់​ម​ក​ដ​ល់​មា​តុ​ប្រ​ទេ​ស​វិ​ញ ​ដោយ​សុវ​ត្ថិ​ភា​ព​នៅ​យ​ប់​ថ្ងៃ​ទី ៣០ ខែ មីនា ឆ្នាំ ២០១៦។ លោក ប៉ា សុជាតិវង្ស បានសរសេរក្នុង Facebook ផ្លូវការរបស់លោកថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសជប៉ុននោះ លោក និង​ក្រុ​ម​កា​រ​ងា​រ​ទ​ទួ​ល​បា​ន​នូវ​ល​ទ្ធ​ផ​ល​ជា​ផ្លែ​ផ្កា​រួ​ម​មា​ន​៖ ១-ការបង្កើតក្រុមការងារ​ រវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូ ដើម្បីរៀបចំឯកសារឈានទៅចុះហត្ថលេខា លើ​អ​នុ​ស្សា​រណៈ​ច​ង​ស​ម្ព័ន្ឋ​មេ​ត្រី​ភា​ព រ​វា​ង​ទី​ក្រុង​ទាំ​ង​ពី​រ។ ២-រថយន្តក្រុង ចំនួន១៨០គ្រឿង ដែលជាជំនួយរបស់ជប៉ុន និងត្រូវបានអនុម័តយល់ព្រម ជាផ្លូវការឆាប់ៗខាងមុខនេះ ដែ​ល​នឹ​ង​ត្រូ​វ​ប្រើ​ប្រា​ស់​ក្នុង​ខ្សែ​រ​ត់​ប​ន្ថែ​ម​ទៀ​ត​ ទៅតាមប្លង់គោលដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ។ ៣-ការគ្រប់គ្រងសំរាម ដែលមានលក្ខណៈល្អប្រសើរ ដោយអាចកែច្នៃបានជាជី និងអ្វីៗផ្សេងទៀតដែលមានប្រយោជន៏ ជា​ពិ​សេ​ស​ទឹ​ក​ស្អុ​យ​ ដែល​អា​ច​កែ​ច្នៃ​បា​ន​យ៉ា​ង​ស្អាត​ជា​អ​តិ​ប​រ​មា​ល្អ​ស្ទើរ​តែ​ ១០០% មុននិងបញ្ចេញចូលក្នុងស្ទឹង ទន្លេ ឬសមុទ្រ ហើយយើងនឹងយកគំរូនេះ មក​អ​នុ​វត្ត​ន៍​នៅ​ក​ម្ពុ​ជា​យើ​ង​ឆា​ប់​ៗ​នេះ​ ។ ៤-ការចងសម្ព័ន្ឋភាពទីក្រុងរវាងរាជធានីភ្នំពេញ និងទីក្រុងគីតាគ្យូស្ស៊ូ […]