រយៈ​ពេ​ល​២​ថ្ងៃ កម្លាំង​គ​យ​ច​ល័​ត​ចា​ប់​រថ​យ​ន្ត​អ​ត់​ព​ន្ធ​បា​ន​៥​គ្រឿ​ង សុទ្ធ​សឹ​ង​រ​ថ​យ​ន្ត​ស៊េ​រី​ទំ​នើ​ប​ៗ​

ភ្នំពេញ៖ ម​ន្រ្តី​គ​យ​ច​ល័​ត​ដែ​ល​ដឹ​ក​នាំ​កា​រ​បង្រ្កា​ប​រ​ថ​យ​ន្ត​អ​ត់​ព​ន្ធ បា​ន​ថ្លែ​ង​​ថា ត្រឹម​តែ​រយៈ​ពេ​ល​២​ថ្ងៃ ប៉ុ​ណ្ណោះ​ ចាប់​ពី​ថ្ងៃ​ទី ២៩-៣០ ខែ មីនា ឆ្នាំ ២០១៦ ក​ម្លាំ​ង​គ​យ​ច​ល័​ត របស់​លោ​ក​ចា​ប់​បា​ន​ឡាន​សេ​រី​ទំ​នើ​ប​ៗ រហូត​ទៅ​ដ​ល់​៥​គ្រឿ​ង សុទ្ធ​តែ​សុ​ទ្ធ​សឹ​ង​ រថ​យ​ន្ត​អ​ត់​ពន្ធ​ប្រើ​ស្លា​ក​លេខ​ក្លែង​ក្លា​យ នៅ​តាម​គោ​ល​ដៅ និង​ទី​តាំ​ង​ខុ​ស​ៗ​គ្នា នៅ​ទូ​ទាំ​ង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​។ មន្រ្តីគយចល័តរូបនោះ បានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗដែលចាប់បាន រួមមាន ម៉ាក Alphad, Land Cruiser, Camry, Lexus, Audi ជា​ដើម​។ យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើបរយៈពេល២ថ្ងៃនេះ នៅ​តែ​មា​ន​ចំ​នួន​ដ៏​ច្រើ​ន​ដ​ដែ​ល​។​មន្រ្តីគយចល័តដដែលរូបនោះ ធ្លាប់បានបញ្ជាក់ថា ចំណូល នៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើ​យជា​ពិ​សេ​ស​នឹង​ធ្វើ​ឲ្យ​ឈ្នួ​ញ​​ទាំ​ង​​ឡា​​យ​មា​​​ន​​​ភា​​​ព​រ​អា​រ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។ ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និង​នាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើ សកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើ​ប្រា​ស់រ​ថយន្ត​ខុ​ស​ច្បា​ប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹង​ត្រូ​វ​ធ្វើ​ឡើង​ជាប់​ជា​និច្ច​ដូច​ភ្លៀង​រ​លឹ​ម​៕ ដោយ៖ ចន្ធី

  • រយៈ​ពេ​ល​២​ថ្ងៃ កម្លាំង​គ​យ​ច​ល័​ត​ចា​ប់​រថ​យ​ន្ត​អ​ត់​ព​ន្ធ​បា​ន​៥​គ្រឿ​ង សុទ្ធ​សឹ​ង​រ​ថ​យ​ន្ត​ស៊េ​រី​ទំ​នើ​ប​ៗ​已关闭评论
  • 11 views
  • Hide Sidebar
    A+