បុរស​ស្រ​វឹ​ង​ម្នា​ក់ បើ​ក​រថ​យ​ន្ត RANGE ROVER សេរី​ថ្មី បុក​ដើម​ឈើ​មួយ​ដើ​ម និង​រប​ង​អា​គា​រ​៤២​ជា​ន់​

ភ្នំពេញ៖​ បុរ​ស​ស្រ​វឹ​ង​ស្រា​ម្នា​ក់​បា​ន​បើ​ក​រ​ថ​យ​ន្ត​ សេ​រី​ទំ​នើ​ប​មួយ​គ្រឿង​​​ម៉ា​ក RANGE ROVER ទៅ​បុក​ដើម​ឈើ​មួ​យ​ដើ​ម​ប​ណ្តា​ល​ឲ្យ​ដា​ច់​​ នៅ​ចំនុ​ច​​ផ្លូ​វ​ព្រះសី​ហ​នុ ត្រង់​រ​ប​ង​អា​គា​រ​៤២​ជា​ន់​ ស្ថិ​ត​ក្នុង​ស​ង្កា​ត់​ទ​ន្លេ​បា​សា​ក់​ខ​ណ្ឌ​ចំ​កា​ម​ន​​នា​ម៉ោ​ង​១២៖៤០​នា​ទី​​ ​រំ​ល​ង​អា​ធ្រា​ត​ឈា​ន​ចូល​ថ្ងៃ​ទី ៣១ ខែ មីនា ឆ្នាំ ២០១៦​ ។ ភ្នាក់ងារព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងកើតហេតុខាងលើគេបានឃើញបុរសវ័យក្មេងស្រវឹងម្នាក់ បា​ន​បើ​ក​រ​ថ​យ​ន្ត​សេ​រី​ទំ​នើ​ប​មួយ​គ្រឿង​ម៉ា​ក​ ​​Range Rover ពណ៌ស ស្លាកលេខភ្នំពេញ៖ 2AQ-8388 តាមផ្លូវ​ព្រះមនីវង្ស លុះបើកមកដល់ចំនុចកើតហេតុ ត្រ​ង់​ផ្លូវ​បំ​បែ​ក​ទៅ​ផ្លូ​វ​ព្រះ​សី​ហ​នុ ក៏ជ្រុលចង្កូតទៅបុក​ ដើមឈើដែលដុះនៅអែបរបង​ អាគារ៤២ជាន់បណ្តាលឲ្យដាច់តែម្តង​ ចំនែករថយន្តវិញ​ គឺ​ដា​ច់​ក​ង់​ខា​ង​ឆ្វេង​នៅ​កន្លែង​បុ​ក​តែ​ម្ត​ង​ ភ្លាមនោះបុរសដែលស្រវឹងមិនបានឈប់ទេគឺព្យាយាមបើករថយន្ត ទាំង​ដា​ច់​ក​ង់​ខា​ង​ឆ្វេង​រ​ត់​ម​ក​ដ​ល់​វិមា​ន​ឯ​ក​រា​ជ្យ​ទើ​ប​ចា​ប់​បា​ន​ និងឃាត់ខ្លួនបុរសដែលស្រវឹងបើករថយន្តនោះផងដែរ​ ។ ចុងក្រោយទាំងអ្នកបើកបររួមជាមួយ និងរថយន្តត្រូវបានបញ្ជួនទៅកាន់ការិយាល័យចរាចរណ៌ក្រុងភ្នំពេញ​ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់​៕ ដោយ៖ ចន្ធី