ប្រភេទអាអូន​តូច ដែលមនុស្សស្រីត្រូវការខ្លាំង​បំផុត

ក្នុង​ខណៈ​ពេល​ធ្វើ​ការ​រួម​ភេទ ទាំង​បុរស និង​ស្ត្រី​តែងតែ​មាន​ក្តី​ព្រួយ​បារម្ភ​ពី​ការ​សម្លឹង​មើល​សព្វ​សារពាង្គកាយ​របស់​គូស្នេហ៍ ជាពិសេស​នៅ​ត្រង់​ប្រដាប់​ភេទ។ បើ​ទោះ​បី​ជា​យើង​មិន​សារភាព​ពី​បញ្ហា​នេះ​ក៏​ដោយ តែ​យើង​តែង​គិត​ថា​ខ្លួន​ឯង​មាន​ការ​ខ្វះខាត។នេះ​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​ពេល​រួមភេទ។ ជា​ការ​ពិត​បុរសៗ​គឺ​មាន​ក្តី​បារម្ភ​ថា ​ប្រដាប់​ភេទ​របស់​ពួក​គេ​មិន​អាច​ផ្តល់​ក្តី​សុខ​គ្រប់​គ្រាន់​ឲ្យ​គូ​ស្នេហ៍​របស់ខ្លួន។

ប្រភេទអាអូន​តូច ដែលមនុស្សស្រីត្រូវការខ្លាំង​បំផុត

ដើម្បី​ឱ្យ​បុរស​គ្រប់​រូប​អស់​កង្វល់​អំពី​បញ្ហា​នេះ មង្គលការ​សូម​បង្ហាញ​នូវ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ស្រី​ចំពោះ​អាអូនតូច​ប្រភេទ​ណា។ យោង​តាម​វិទ្យាសាស្ត្រ​បាន​ឲឱ្យ​ដឹង​ថា​អាអូនតូច​របស់​បុរស​មាន ៤​ប្រភេទ៖

 

១. អាអូនតូច ធំ

លោក​វេជ្ជបណ្ឌិត Vijayasarathi Ramanathan ដ៏​ល្បីល្បាញ​ខាង​ផ្នែក​ផ្លូវ​ភេទ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ​ទំហំ​អាអូនតូច​អាស្រ័យ​លើ​ជំនឿ និង​គំនិត។ តែ​ទោះ​បី​ជា​យ៉ាង​ណា ទំហំ​អាអូនតូច​មាន​ប្រវែង​ជា​មធ្យម ៥.៥៤អ៊ីញ (១៤.០៧សម) និង​អង្កត់​ផ្ចិត ៣.១១អ៊ីញ (៧.៩សម)។ ជា​ការពិត​ណាស់​ការ ស្រាវជ្រាវ​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ទស្សនាវដី្ត​ឱសថ​ផ្លូវ​ភេទ​ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ​អាអូនតូច​ដែល​បះឡើង​មាន​ប្រវែង​ជា​មធ្យម ១៤.១៥សម ហើយ​អង្កត់​ផ្ចិត​ប្រវែង ១២.២៣សមយ៉ាង​ណា​នេះ​គ្រាន់​តែ​ជា​ទំហំ​មធ្យម​តែ​ប៉ុណ្ណោះ។
យោង​តាម​ការ​ស្ទាបស្ទង់​របស់​លោក​វេជ្ជបណ្ឌិត Ramanathan បាន​ឱ្យ​ដឹង​ថា​ទំហំ​អាអូនតូច​អាច​មាន​ប្រវែង​ពី ៥.៥-៧ អ៊ីញ។ ប្រសិន​បើ​ការ​វាស់​ប្រវែង​ប្រដាប់ភេទ​របស់​អ្នក​វែង​ជាង​នេះ បាន​ន័យ​ថា​អ្នក​ជា​បុរស​មាន​អាអូនតូច​ទំហំ​ធំ។ ហើយ​វា​អាច​ផ្តល់​ក្តី​សុខ ព្រោះ​វា​អាច​សម្រុក​ចូល​បាន​ច្រើន ជុំរុញ​ដល់​គ្រប់​ផ្នែក​នៃ​ទ្វារ​មាស​របស់​នាង។ រឿង​ម្យ៉ាង​ដែល​អ្នក​បារម្ភ​នោះ​គឺ​វា​អាច​ធ្វើ​ឱ្យ​នាង​មាន​ការ​ឈឺ​ចាប់​ខ្លាំង ហើយ​នាង​អាច​នឹង​ត្រូវ​ការ​ពេលវេលា​យូរ​ដើម្បី​ជា​សះស្បើយ​ពី​ការ​ឈឺចាប់​នេះ។

២. អាអូនតូចកោងឡើងលើ
សម្រាប់​បច្ចុប្បន្ន​នេះ ប្រវែង​អាអូនតូច​មិន​សូវ​ជា​សំខាន់​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ រូបរាង។ បុរសៗ​ដែល​មាន​អាអូនតូច​កោង អាច​មាន​ប្រវែង​ពី ៥.៥-៧អ៊ីញ ប៉ុន្តែ​វា​នឹង​មាន​រាង​កោងបន្តិច​នៅ​ខាង​មុខ (ចង្អុល​ឡើង​លើ)។ បុរសៗ​នឹង​គ្មាន​បញ្ហា​ពី​ការ​ផ្តល់​សេចក្ដីសុខ​ឲ្យ​គូស្នេហ៍​ទៀត​ឡើយ។ ពិត​ណាស់ អាអូនតូច​កោង​ក្នុង​ពេល​សម្រុក​ចូល​នឹង​អាច​ប៉ះដល់​ភ្នាស​ខាង​លើ​នៃ​ទ្វារ​មាស (ជាកន្លែងឆ្ដេញ) ។ នេះ​មាន​ន័យ​ថា សេចក្ដីសុខ​កាន់​តែ​ច្រើន សម្រេច​ទឹក​កាម​បាន​កាន់​តែ​ប្រសើរ។

៣. អាអូនតូចរាងទំពក់
អាអូនតូច​ប្រភេទ​នេះ​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង​នឹង​អាអូនតូច​កោង​ដែរ តែ​វា​កោង​ចុះ​បន្តិច​ត្រង់​ខាង​ចុង។ អ្វី​ដែល​ពិបាក​គឺ ដោយ​សារ​អាអូនតូច​កោង​ចុះ​បន្តិច ដូច្នេះ​វា​អាច​នឹង​គ្មាន​សេចក្ដីសុខ​ក្នុង​ពេល​សម្រុក​ចូល​លើកលែង​តែ​ក្បាច់​ឆ្កែ។

៤. លិង្គតូច
អ្នក​ប្រហែល​ជា​អស់​សង្ឃឹម​នឹង​សក្តានុពល​របស់​វា ប៉ុន្តែ​បុរស​លិង្គ​តូច​ពិត​ជា​ផ្តល់​សុវត្ថិភាព​បំផុត ​នៅ​ពេល​រួមភេទ ព្រោះ​វា​ពិត​ជា​ផ្តល់​សេចក្ដីសុខ​ដោយ​មិន​បង្ករ​ភាព​ឈឺ​ចាប់ និង​មិន​ត្រូវចំណាយ​ពេល​យូរ​ដើម្បី​ព្យាបាល​ឡើយ។ លិង្គតូច​មាន​ប្រវែង​ជា​មធ្យម ៥.៥អ៊ីញ។

តើប្រភេទអាអូនតូចមួយណាដែលមនុស្សស្រីចង់បាន?

មិន​ថា​អាអូនតូច​របស់​អ្នក​ប្រភេទ​ណា​នោះ​ទេ អ្វី​ដែល​មនុស្ស​ស្រី​ចង់​បាន​គឺ​ធ្វើ​ឲ្យ​នាង​ពុះ​កញ្ជ្រោល​បំផុត​។ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា មនុស្ស​ស្រី​ចូលចិត្ត​អាអូនតូច​ដែល​មាន​ទំហំ​ជា​មធ្យម​ប្រហែល ៦.៤អ៊ីញ និង​មុខ​កាត់ ៥អ៊ីញ, ពេល​បះ​ឡើង​ប្រវែង ៦អ៊ីញ មុខ​កាត់ ៤.៣អ៊ីញ ជា​អ្វី​ដែល​នាង​ចង់​បាន​ក្នុង​ពេល​រួមភេទ។ រឿង​ពិត​របស់​មនុស្ស​ស្រី​ក៏​មិន​ប្រកាន់​នឹង​បុរស​លិង្គតូច​ឡើយ ព្រោះ​វា​ផ្តល់​សុវត្ថិភាព និង​សេចក្ដីសុខ​ដល់នាង។ សរុបមក​បុរសៗ​លិង្គ​តូច​ជា​អ្នក​ឈ្នះ ព្រោះ​វា​ផ្តល់​សេចក្ដីសុខ​ឱ្យ​នាង​បាន​យូរ​ជាង​គេ។

 

ដោយ៖ ដារ៉ា

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!