ពិធី​សំណេះសំណាល​ និង​ចែក​អំណោយ​ដល់​ក្រុម​គ្រួសារ​យោធិន​ជួប​ការ​លំបាក​ចំនួន​២៤​គ្រួសារ​

ពិធី​សំណេះសំណាល​ និង​ចែក​អំណោយ​ដល់​ក្រុម​គ្រួសារ​យោធិន​ជួប​ការ​លំបាក​ចំនួន​២៤​គ្រួសារ​

ព្រះសីហនុ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​២០១៦ នា​ពេល​ខាងមុខនេះ នៅ​រសៀល​ថ្ងៃ​ទី​៣០ ​ខែ​មីនា​នេះ​ នៅ​សាល​ប្រជុំ​ធំ ​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ធ្វើ​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ដល់​នាយ​នាយរង និង​ពល​អាវុធ​ហត្ថ ព្រមទាំង​ចែក​អំណោយ​ដល់​ក្រុម​គ្រួសារ​យោធិន​ពលី​មរណៈ និង​ក្រុម​គ្រួសារ​កង​រាជ​អាវុធហត្ថ​ក្រីក្រ​ជួប​ការ​លំបាក​ចំនួន​២៤​គ្រួសារ។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍ ហេង ប៊ុន​ទី មេបញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ មេបញ្ជាការ​រង ​និង​នាយ​នាយរង​ចំណុះ​ក្នុង​អង្គភាព​ខេត្ត ​ព្រម​ទាំង​ក្រុម​គ្រួសារ​យោធិន​ពលី​ និង​គ្រួសារ​យោធិន​ជួប​ការ​លំបាក​ជា​ច្រើន​រូប​ផ្សេងទៀត​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្ដមសេនីយ៍ ហេង ប៊ុន​ទី បាន​មាន​ប្រសាសន៍​សំណេះ​សំណាល​ ដោយ​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ និង​ជូនពរ​របស់​លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង​កងយោធពលខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដល់​បងប្អូន នាយ នាយរង​និង​អាវុធហត្ថ​ទាំងអស់​ ព្រមទាំង​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​នេះ​។

លោក​ឧត្ដមសេនីយ៍​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ថា ​អំណោយ​ជា​សម្ភារៈ​ និង​ថវិកា​ដែល​ចែក​ជូន​ដល់​បងប្អូន​ និង​ក្រុម​គ្រួសារ​អាវុធហត្ថ​ជួប​ការ​លំបាក​ទាំង​២៤​គ្រួសារ​ នៅពេលនេះ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល អង្ករ​១​បាវ​តូច មី​១​កេះ​តូច មុង​១ ភួយ​១ សារុង​១​ ក្រមា​១​ ស្បែក​ជើងផ្ទាត់​មួយ​គូ​ និង​ទឹកក្រូច​១​កេះ​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ លោក​ឧត្ដមសេនីយ៍​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក​វរសេនីយ៍ឯក ជា ​ទ្រី មេបញ្ជាការ​រង​ទទួល​ការងារ​កសាង​កម្លាំង ដែល​ជានិច្ចកាល​ លោក​តែងតែ​បាន​ចូលរួម ​និង​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ដល់​អង្គភាព​អាវុធហត្ថ​ក្នុង​ខេត្ត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​៕