មនុស្ស​៧​នាក់ និង​គ្រឿងញៀន​១២​កញ្ចប់​ ត្រូវ​បាន​អាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​តុលាការ​

មនុស្ស​៧​នាក់ និង​គ្រឿងញៀន​១២​កញ្ចប់​ ត្រូវ​បាន​អាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​តុលាការ​



សៀមរាប ៖ កម្លាំង​អាវុធហត្ថ​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​និង ចាត់ចែង​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន ​កាលពី​ថ្ងៃទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​នៅ ក្នុង​ចំណុច ក្រុង​សៀមរាប ខេត្ត​សៀមរាប វេលា​ម៉ោង​១២​និង​៣០​នាទី​ហើយ​កម្លាំង​សមត្ថកិច្ច ​បាន​ឃាត់​ចំនួន​៧​នាក់​ និង​ដកហូត​បាន​ម្សៅ​មេតំហ្វេតា​មីន ​ហៅ​ម៉ា​ទឹកកក​ចំនួន​១២​កញ្ចប់​មាន​ទម្ងន់​ស្មើ​នឹង​៤.៨​ក្រាម និង​ដកហូត​ម៉ូតូ​ចំនួន​០២​គ្រឿង​ព្រមទាំង​ដក​សម្ភារៈ​ឧបករណ៍​ប្រើប្រាស់​នៅ​គ្រឿងញៀន​មួយ​ចំនួន​ទៀត។

ជនសង្ស័យ​ដែល​ត្រូវ​បាន​អាវុធហត្ថ​ឃាត់ខ្លួន​ពាក់ព័ន្ធ ​និង​ករណី​គ្រឿងញៀន ដែល​មាន ឈ្មោះ មៅ​វិត​ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​មុខរបរ​សិស្ស​រស់នៅ​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ទី​២​ឈ្មោះ​គឹម​ សុ​គុណ ភេទ ប្រុស អាយុ​១៥​ឆ្នាំ​មុខរបរ​សិស្ស​រស់នៅ​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ទី​៣​ឈ្មោះ​
លុយ​សុគុន្ធា​ភេទ ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​រស់នៅ​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ទី​៤​ឈ្មោះ មេ​ឧ​ត្ត​ម ភេទ ប្រុស​អាយុ ២២​ឆ្នាំ មុខរបរ​ជាង​ម៉ា​ស៊ីន​ត្រជាក់ រស់នៅភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី​៥ ឈ្មោះ ជិន គឹម​ទី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ជន្លុង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ទី​៦ ឈ្មោះ វ៉ែន ប៊ុនធឿន ភេទ ប្រុស​អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី​៧ ឈ្មោះ មន​សង់ ភេទ ប្រុស អាយុ​២៥​ឆ្នាំរ​សើ​នូវ​ភូមិ ស្ទឹង ឃុំ​បាគង​ស្រុក​ប្រាសាទបាគង។

បើ​តាម​ការ ឲ្យ​ដឹង​ពី​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​បញ្ជក់​ថា ជនសង្ស័យ​ដែល​ត្រូវ បាន​ឃាត់​ទាំង​៧ .​នាក់ ក្នុង​នោះ​សមត្ថកិច្ច រក​ឃើញ​វត្ថុតាង​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​១២​កញ្ចប់​តូច​ ដែល​មាន​ទម្ងន់​ស្មើ​និង​៤.៨​ក្រាម និង​ដកហូត​ម៉ូតូ​ចំនួន​០២​គ្រឿង​ព្រមទាំង ដក​សម្ភារៈ​ឧបករណ៍​ប្រើប្រាស់​នៅ​គ្រឿងញៀន​មួយ​ចំនួន​ទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​នៅ​ថ្ងៃទី​៣១ខែមីនា ឆ្នាំ​២០១៦​នេះ៕