ក្រសួងអប់រំ សម្រេចកែសម្រួល​ពិន្ទុប្រឡង​ឌីប្លូម សម្រាប់​បេក្ខជនគ-ថ្លង់

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកែសម្រួលកម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ បេក្ខជនគ-ថ្លង់ ពោលកម្រិតពិន្ទុ នៃការជាប់សញ្ញា​បត្រមធ្យម​សិក្សា​បឋមភូមិ សម្រាប់បេក្ខជនគ-ថ្លង់ ត្រូវបានកំណត់ឲ្យមានកម្រិតទាបជាងបេក្ខជនមានកាយសម្បទាធម្មតា។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និង កីឡា ដែល Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ពិន្ទុជាប់សម្រាប់បេក្ខជនគ-ថ្លង់ កំណត់ត្រឹម ២៤០ពិន្ទុ (សម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា) និង ១៩០ពិន្ទុ សម្រាប់បេក្ខជនស្វៃរិន។

ក្រសួងអប់រំ ក៏បានសម្រេចកែសម្រួលកម្រិតពិន្ទុ ក្នុងការទទួលបាននិទ្ទេសសម្រាប់បេក្ខជនគ-ថ្លង់ផងដែរ៕

ក្រសួងអប់រំ សម្រេចកែសម្រួល​ពិន្ទុប្រឡង​ឌីប្លូម សម្រាប់​បេក្ខជនគ-ថ្លង់

ក្រសួងអប់រំ សម្រេចកែសម្រួល​ពិន្ទុប្រឡង​ឌីប្លូម សម្រាប់​បេក្ខជនគ-ថ្លង់

ប្រភព៖ freshnewsasia

  • ក្រសួងអប់រំ សម្រេចកែសម្រួល​ពិន្ទុប្រឡង​ឌីប្លូម សម្រាប់​បេក្ខជនគ-ថ្លង់已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:កំសាន្ត
Tags: