ផល​ប៉ះ​ពាល់​ផ្សែង​បារី​ ចំពោះ​កុមារ និង​ក្មេង​ជំទង់

ការសិក្សា​អំពីក្មេងជំទង់ ដែលបន្លាយពេលស្រាវជ្រាវពីមុនបានរកឃើញថា មាន​ការ​ខូច​សរសៃ​ឈាម​បេះ​ដូង នៅក្នុងការធំដឹងក្តីនៃក្មេង បាន​ដក​ដង្ហើមផ្សែង​បារីរបស់អ្នកដទៃ។ «ពីមុនដឹងថា វាមានការខូចសរសៃឈាមបេះដូងបែបនេះ នៅក្នុងបណ្តាមនុស្សពេញវ័យ ប៉ុន្តែយើងមិនបានដឹងទេថា វាមាននៅក្នុងចំណោមមនុស្សពេញវ័យជំទង់ដែរនោះ។ ដូច្នេះ វាជាការភ្ញាក់ផ្អើលមួយ ដែលថាវាមានការផ្លាស់ប្តូរបែបនេះនៅក្នុងចំណោមវ័យជំទង់ទៅហើយនោះ។» នេះ​បើតាម​ការ​សិក្សា​ស្រាវ​ជាវ​របស់​លោកស្រី Katariina Kallio អ្នកស្រាវជ្រាវនៅសាកល​វិទ្យា​ល័យ Turku នៃប្រទេសហ្វាំងឡង់។

ការផ្លាស់ប្តូរមាននៅក្នុងបំពង់សរសៃឈាមក្រាស់ៗ របស់មនុស្សក្មេងៗ។ អ្នកនាំពាក្យនៃអង្គការសមាគមបេះដូងអាមេរិកាំង លោកវេជ្ជបណ្ឌិត Donald La Van ពន្យល់អំពីហេតុ ដែលការផ្លាស់ប្តូរនៅក្នុងសរសៃឈាមក្រហមនោះថា ជារឿងសំខាន់។ «បំពង់សរសៃឈាមនៅពេលវាក្លាយទៅជាក្រាស់ ហើយរំខានដល់ស្រទាប់ក្នុងនៃសរសៃឈាមវាងាយ នឹងធ្វើឲ្យជាតិខ្លាញ់ Cholesterol កក។ ដូច្នេះ កូនក្មេងមានគ្រោះថ្នាក់ខ្លាំងក្នុងការកើតក្រមរ ក្នុងសរសៃឈាមនៅពេលពួកគេ​ធំ​ឡើង។» ក្រមរនៅក្នុងសរសៃឈាមក្រហម អាចធ្វើឲ្យទើស ដល់ការឈាមរត់ និងធ្វើឲ្យមានឈាមកក។ ឈាមកក អាចធ្វើឲ្យស្ទះសរសៃឈាមក្រហម និងបណ្តាលឲ្យគាំងបេះ​ដូង។

លោកស្រីវេជ្ជបណ្ឌិត Kallio យល់ស្របជាមួយលោកវេជ្ជបណ្ឌិត La Van ថា លទ្ធផលទាំងនោះ គាំទ្រអនុសាសន៍ ដែលថា កូនក្មេងត្រូវដាក់ឲ្យនៅឆ្ងាយពីផ្សែងបារី។ «ការដកដង្ហើម ដោយផ្សែងបារី ជាកត្តាគ្រោះថ្នាក់សម្រាប់ជំងឺបេះដូង ដែលមានរួចទៅហើយ នៅក្នុងមនុស្សពេញវ័យជំទង់ ដូច្នេះហើយ ការសិក្សានេះស្នើថា កុមារ និងក្មេងជំទង់ត្រូវការបរិយាកាសគ្មានផ្សែង។»

ទោះជាយ៉ាងណាក៏មានភស្តុតាងខ្លះ ដែលថា ការខូចសរសៃឈាមក្រហម ដែលបណ្តាលមកពីការហិតផ្សែងបារី ដោយមនុស្សពេញវ័យអាចនឹងប្តូរបញ្ច្រាសទៅវិញបាន។ លោកវេជ្ជបណ្ឌិត La Van និយាយថា វាមិនច្បាស់ទេ ថា តើវាក៏អាចពិត ជាមានការខូចសរសៃឈាមក្រហម នៅនឹងក្មេងជំទង់ដែរ ឬយ៉ាងណា។ «យើងគិតថា ក្មេងទាំងនោះអាចមាន។ យើងដឹងថា មនុស្សណាដែលឈប់ជក់បារី មានការធ្លាក់ចុះច្បាស់លាស់នៅក្នុងការកើតជំងឺសរសៃឈាមបេះដូង។ មានការសិក្សាជាច្រើន ដែលបង្ហាញថា វាជាវិធានការណ៍ការពារមួយនៅពេលណាមនុស្សពេញវ័យឈប់ជក់បារី»៕
ប្រភព៖ express

  • ផល​ប៉ះ​ពាល់​ផ្សែង​បារី​ ចំពោះ​កុមារ និង​ក្មេង​ជំទង់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: