រំជួលចិត្ត! កូនស្រីប៉ នឹកឪពុកពេក ស្ទុះទៅអោបថើប រូបថតឪពុកខ្លួន នៅតាមផ្លូវ

ថៃ៖ ហេតុតែនឹកឪពុកជាទីស្រឡាញ់ខ្លាំងពេក កូស្រីសំណព្វចិត្តរបស់ លោកប៉ បានស្រវ៉ាអោប និងថើបរូបឪពុករបស់ខ្លួនដែលគេបានដាក់តាំង នៅតាមផ្លូវចូលក្នុងកម្មវិធីមួយ ធ្វើឲ្យអ្នកឃើញទិដ្ឋភាពនោះហើយ មានភាពរំជួលចិត្តជាខ្លាំង។

មរណភាព របស់តារាជើងចាស់ថៃ ដ៏ល្បីល្បាញ លោក Por Thridsadee (ប៉) កាលពីថ្ងៃ ទី១៨ ខែ មករា ឆ្នាំ២០១៦កន្លងទៅ បានបន្សល់នូវទុកនូវភាពក្រៀមក្រំ សម្រាប់ក្រុមគ្រួសារ ក៏ដូចជាអ្នកគាំទ្រ ធ្វើឲ្យពួកគេមិនអាចបំភ្លេចបាននោះទេ។ ក្នុងនោះកូនស្រីសំណព្វចិត្តរបស់លោក ប៉ ឈ្មោះ Mali ហាក់មិនទាន់មានភាពដាច់អាល័យ ពីឪពុករបស់ខ្លួននោះឡើយ។ 

ជាក់ស្តែងនៅក្នុងកម្មវិធី គម្រប់ខួប៤៦ឆ្នាំ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣​ កាលពីពេលថ្មីៗកន្លងទៅ គេសង្កេតឃើញថាកុមារី Mali បានបង្ហាញសេចក្តីនឹករលឹកដល់ឪពុករបស់ខ្លួនជាខ្លាំង ដោយនាងបានស្ទុះទៅអោប និងថើបរូបថតរបស់ លោកប៉ ដែលគេបានដាក់តាំង នៅមាត់ផ្លូវចូលកម្មវិធីមួយកន្លែង ធ្វើឲ្យអ្នកឃើញទិដ្ឋភាពនោះ មានភាពរន្ធត់ចិត្ត និងអាណិតនាងជាខ្លាំង៕

សូមទស្សនារូបថតខាងក្រោមនេះ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload