Bale ថា Real Madrid នៅ​តែ​មាន​ឱកាស​លើក​ពាន La Liga

Gareth Bale បាន​និយាយ​ថា​ក្រុម​របស់​ខ្លួន Real Madrid នៅ​តែ​មាន​ឱកាស​លើក​ពានLa Liga បើ​ទោះ​ជា ស្ថិត​ក្រោម Barcelona ១០ពិន្ទុ​ក៏​ដោយ។

 

Bale ថា Real Madrid នៅ​តែ​មាន​ឱកាស​លើក​ពាន La Liga

 

ការ​ជឿជាក់​ដូច្នេះ​ស្រប​ពេល Real Madrid ត្រូវ​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន Nou Camp ក្នុង​ជំនួប​ដ៏​ធំ El Clasico នៅ​យប់​ថ្ងៃសៅរ៍​ហើយ​បើ​សិន​ជា​ឈ្នះ​ការប្រកួត​ពួកគេ​នឹង​បន្ថយ គម្លាត​មក​ត្រឹម​៧ពិន្ទុ​ប៉ុណ្ណោះ ​ក្រោម Barcelona ស្រប​ពេល​ការ​ប្រកួត​នៅ​សល់​៧​សប្ដាហ៍​ទៀត។

 

អតីត​ខ្សែ​ការពារ​ឆ្វេង​របស់ Spurs បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា​អ្វី​ៗ​ក៏​អាច​កើតឡើង​បាន​ដែរ​ក្នុង​ពិភព​បាល់​ទាត់។ យើង​មាន​១០ពិន្ទុ​ក្រោម​ពួក​គេ ប៉ុន្តែ​ក្រុម​ទាំង​មូល​នឹង​ព្យាយាម​រហូត​ដល់​ទី​បញ្ចប់​។ នៅ​ថ្ងៃសៅរ៍​ យើង​អាច​មាន​ឱកាស​បន្ថយ​ពិន្ទុ​មក​នៅ​ត្រឹម៧ ហើយ​ពេល​នោះ​អ្នក​នឹង​ដឹង​ថា​មាន​អ្វី​កើត​ឡើង​បន្ទាប់”។

 

Barcelona មិន​ទាន់​ស្គាល់​ពាក្យ​ថា​បរាជ័យ​នោះ​ទេ ក្នុង​៣៩​ប្រកួត​ចុងក្រោយ​ទាំង​នៅ League និង Cup ហើយ​ពួកគេ​កំពុង​សម្លឹង​ការ​ឈ្នះ​លើ​គូ​ប្រជែង Real Madrid ទាំង​២​ជើង​នៅ​រដូវកាល​នេះ បន្ទាប់​ពី​ជើង​ទី​១ បាន​យក​ឈ្នះ ៤-០ម្តង​ហើយ​នៅ​ទឹកដី Bernabeu៕

 

ចុច​អាន៖ CR7 ប្រកាស​លក់​ផ្ទះ​ម្ដាយ និង​ផ្ទះ​ខ្លួន​ឯង នៅ​អេស្ប៉ាញ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC