Floyd ​បង្ហាញ​ឡាន​ដាំ​ពេជ្រ​ ​តម្លៃ​ជិត​៥​លាន​ដុល្លារ

Floyd Mayweather ​អតីត​កំពូល​អ្នក​ប្រដាល់​​អាមេរិក ​បាន​បង្ហាញ​​រថយន្ត​ទំនើប​​ដាំ​ពេជ្រ​១​គ្រឿង​ ​ដែល​មាន​តម្លៃ​៣,៤​លាន​ផោន (៤,៨៧​លាន​ដុល្លារ) កាល​ពី​ថ្ងៃ​ច័ន្ទ។

 

Floyd ​បង្ហាញ​ឡាន​ដាំ​ពេជ្រ​ ​តម្លៃ​ជិត​៥​លាន​ដុល្លារ

 

​រថយន្ត​របស់​ Floyd ប្រភេទ​​ Sport ​ពណ៌​ប្រាក់​នេះ​ មាន​ឈ្មោះ​ថា “Koenigsegg CCXR Trevita”​ ហើយ​បើ​តាម​ក្រុមហ៊ុន​​ផលិត​រថយន្ត​ Sport របស់​ប្រទេស​​​ស៊ុយអែត​ Koenigsegg បាន​ឲ្យ​ដឹង​ រថយន្ត​ដែល​អតីត​អ្នក​ប្រដាល់​ឆ្នើម​កំពុង​​ប្រើ​នេះ ​គឺ​មាន​ដាំ​ពេជ្រ នៅ​លើ​កង់​របស់​វា។

 

បុរស​រហស្សនាម​ “Money” ​វ័យ​៣៩​ឆ្នាំ​រូប​នេះ បាន​បើក​បរ​​រថយន្ត​​ទំនើប​​ខាង​លើ​នេះ ​ដោយ​មាន​សន្តិសុខ និង​អង្គរក្ស​ជា​ច្រើន​នាក់​ជួយ​ការពារ​ ចូល​ក្នុង​ Bar ​មួយ​កន្លែង​នៅ​ Hyde Lounge ​ក្នុង​មជ្ឈមណ្ឌល​កីឡា Staples Center ​បន្ទាប់​ពី​ចាក​ចេញ​ពី​​​មើល​ការ​ប្រកួត​របស់​ក្រុម​បាល់​បោះ​ LA Clippers។

 

រថយន្ត​ Koenigsegg CCXR Trevita របស់​ Floyd ​នេះ​ គឺ​មាន​ល្បឿន​លឿន​មិន​ធម្មតា​ឡើយ ពោល​គឺ​អាច​បើក​បរ​បាន​ល្បឿន​អតិបរមា​រហូត​ដល់​ជាង ៤១០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង៕

 

Floyd ​បង្ហាញ​ឡាន​ដាំ​ពេជ្រ​ ​តម្លៃ​ជិត​៥​លាន​ដុល្លារ

 

Floyd ​បង្ហាញ​ឡាន​ដាំ​ពេជ្រ​ ​តម្លៃ​ជិត​៥​លាន​ដុល្លារ

 

Floyd ​បង្ហាញ​ឡាន​ដាំ​ពេជ្រ​ ​តម្លៃ​ជិត​៥​លាន​ដុល្លារ

 

Floyd ​បង្ហាញ​ឡាន​ដាំ​ពេជ្រ​ ​តម្លៃ​ជិត​៥​លាន​ដុល្លារ

 

 

-ចុចអាន៖ Floyd កុម្ម៉ង់​ឡាន​លឿន​បំផុត​លើ​លោក Bugatti ស៊េរី​ថ្មី​ តម្លៃ​៣,៥លាន​ដុល្លារ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail