​​បន្ទប់​​គេង​​​ក្នុង​ចំណោម​​ហ្វូង​​ត្រី​ឆ្លាម​ ​​​កំពុង​​​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​បារាំង​

​​Airbnb ​ជា​បន្ទប់​​គេង​​​​​​​​​​​​មាន​កញ្ចក់​​​​ការ​ពារ​ដ៏​រឹង​មាំ​ ដែល​គេ​ទម្លាក់​​ក្នុង​ទឹក​​ ​សម្រាប់​គយ​គន់​ទេសភាព​​​​​ក្រោម​​​​ផ្ទៃ​ទឹក​ នឹង​ដាក់​ដំណើរ​​​ការ​​​​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង​ ឆាប់​ៗ​នេះ​ហើយ​។

 

​​បន្ទប់​​គេង​​​ក្នុង​ចំណោម​​ហ្វូង​​ត្រី​ឆ្លាម​ ​​​កំពុង​​​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​បារាំង​

​​​​​​

អាង​ចិញ្ចឹម​ត្រី​​ Aquarium de Paris នឹង​​បើក​ទ្វារ​​ស្វាគមន៍​​ភ្ញៀវ​​​ទេសចរ​គ្រប់​មជ្ឈដ្ឋាន​ ​​​​ដើម្បី​​​គេង​​ក្នុង​បន្ទប់ Airbnb ​ដែល​ព័ទ្ធ​​ជុំវិញ​​ដោយ​​ត្រី​ឆ្លាម​​​​ធំ​ៗ​ប្រមាណ ៣៥​ក្បាល​​ ហែល​ក្រឡឹង​ឥត​ឈប់​។

 

​ភ្ញៀវ​នឹង​​​​​​គេង​ក្នុង​​ទឹក​​​ជម្រៅ​​ ១០ម៉ែត្រ ​ក្នុង​​អាង​ហែល​មួយ​ ​ដែល​ផ្ទុក​ទឹក​​ជាង​​៣លាន​លីត្រ។ រៀង​រាល់​យប់​ ​​ភ្ញៀវ​​​៤នាក់​ ​អាច​​​គេង​​ក្នុង​បន្ទប់​​​ខាង​លើ​ ​​អម​​ជា​មួយ​​អ្នក​ជំនាញ​​លឹប​ទឹក​​លំដាប់​ពិភព​លោក​ Fred Buyle អ្នក​​ថត​រូប​ក្រោម​ទឹក ​និង​អ្នក​អភិរក្ស​ត្រី​ឆ្លាម​​ម្នាក់​​ទៀត​​​។

 

​​​អំឡុង​​ពេល​ Airbnb ទម្លាក់​ចូល​​​​​ក្នុង​ទឹក​​​ លោក Buyle ​​​នឹង​ធ្វើ​ពិធី​​សម្ដែង​​ស្វាគមន៍​ភ្ញៀវ​​​​តាម​រយៈ​ការ​​រាំ​​ជា​មួយ​ត្រី​ឆ្លាម ​និង​​ពន្យល់​​​​រៀប​រាប់​ពី​​ការ​រស់​នៅ​​របស់​ត្រី​ឆ្លាម។

 

​​នាយក​ប្រតិបត្តិ​​​​​របស់​​អាង​ចិញ្ចឹម​ត្រី​ Aquarium de Paris ​​លោក​​ Alexis L. Powilewicz ​និយាយ​​ថា​​ “​​យើង​មាន​អារម្មណ៍​​​រំភើប​ជា​ខ្លាំង​ ក្នុង​ការ​ដាក់​ដំណើរ​ការ​​អាង​ហែល​ទឹក​​​​មាន​ត្រី​ឆ្លាម​បែប​នេះ​​ទៅកាន់​ពិភព​លោក​ជា​លើក​ដំបូង ​ដែល​ជា​ឱកាស​​ឲ្យ​ភ្ញៀវ​​បាន​រីករាយ​ ប្លែក​អារម្មណ៍ ​និង​ទទួល​បទ​ពិសោធន៍​ថ្មី​។

 

​ត្រី​ឆ្លាម​​​​មាន​សារសំខាន់​​ណាស់​សម្រាប់​ប្រព័ន្ធ​​​​​​អេកូឡូស៊ី​​សមុទ្រ ​ប្រសិន​បើ​ពួក​​វា​បាត់​បង់ វា​នឹង​ក្លាយ​​ជា​​ការ​គំរាម​កំហែង​​​​មួយ​ដល់​​​សមុទ្រ ដូច្នេះ​​គ្រប់​​គ្នា​​ត្រូវ​​តែ​​​​ការពារ​​ពួក​វា។ ​ថ្ងៃ​​បើក​​​ឲ្យ​ភ្ញៀវ​​​មាន​ឱកាស​ចូលលេង​​នឹង​ប្រព្រឹត្ត​​ទៅ​​​ចាប់​ពី​ថ្ងៃ​ទី ១១​ដល់ ១៣​មេសា​ខាង​នេះ​​ហើយ៕

 

​​បន្ទប់​​គេង​​​ក្នុង​ចំណោម​​ហ្វូង​​ត្រី​ឆ្លាម​ ​​​កំពុង​​​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​បារាំង​

 

 

​​បន្ទប់​​គេង​​​ក្នុង​ចំណោម​​ហ្វូង​​ត្រី​ឆ្លាម​ ​​​កំពុង​​​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​បារាំង​

 

 

​​បន្ទប់​​គេង​​​ក្នុង​ចំណោម​​ហ្វូង​​ត្រី​ឆ្លាម​ ​​​កំពុង​​​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​បារាំង​

 

 

​​បន្ទប់​​គេង​​​ក្នុង​ចំណោម​​ហ្វូង​​ត្រី​ឆ្លាម​ ​​​កំពុង​​​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​បារាំង​

 

 

ចុចអាន៖ សាហាវ​អស់​ទាស់ ហ៊ាន​លោត​​ចូល​ទឹក​សុទ្ធ​តែ​ត្រី​ឆ្លាម (វីដេអូ)

ចុចអាន៖ តំបន់​​ទេសចរណ៍​​ស្អាត​បំផុត និង​គ្រោះថ្នាក់​បំផុត​ក្នុង​លោក

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People Daily