ស្រា​បៀរ HEINEKEN ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​ជាមួយ VILLA OENO

Heineken® ​ស្រាបៀរ​គុណភាព​លេខ​មួយ​លំដាប់​ថ្នាក់​អន្តរជាតិ សហការ​ជាមួយ​បារ ​និង​ភោជនីយ​ដ្ឋាន Villa Oeno នៅ​ផ្លូវ ២៤០ បាន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ហ្សាក និង​សូល ​កាល​ពី​ថ្ងៃ​ទី​២៥-២៧ ខែ​មីនា ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ជា​ច្រើន​កុះករ​ ដូច​ជា ​ជនបរទេស  អ្នក​ធ្វើការ ពាណិជ្ជករ និង​អ្នក​និយម​ស្រាបៀរ Heineken ។​

 

ស្រា​បៀរ HEINEKEN ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​ជាមួយ VILLA OENO

 

តារា​ចម្រៀង​អន្ដរជាតិ​ល្បីឈ្មោះ Linda Lee Hopkins បាន​ចូលរួម​ជាពិសេស​ក្នុង​កម្មវិធី​នេះ​ដែល​មាន​ការ​ចូលរួម​សម្តែង​ផង​ដែរ​ពី​អ្នក​លេង​ត្រែ​ល្បី​ឈ្មោះ​ក្នុង​ពិភពលោក​គឺ​លោក Steve Cannon  អ្នក​វាយ​ស្គរ​ល្បី​ឈ្មោះ​​លោក Lewis Pragasam អ្នក​លេង​ហ្សាក់សូហ្វូន​លោក Euan Gray  អ្នក​លេង​ត្រុំ​ប៉ែត​លោក Alexandre Scarpati និង​លោក Philippe Javelle ដែល​រស់នៅ​ភ្នំពេញ​។​

 

ស្រា​បៀរ HEINEKEN ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​ជាមួយ VILLA OENO

 

Heineken បាន​ណែនាំ​ពី​ស្រាបៀរ Heineken Draught Extra Cold នៅ​តាម​បណ្ដា​ហាង​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មករា​ កន្លង​ទៅ​នេះ។ Heineken Draught Extra Cold ត្រូវ​ប្រើ​បច្ចេកទេស​ចម្រាញ់​ពិសេស​ដើម្បី​ផលិត ដែល​ធ្វើឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ មាន​រសជាតិ​ស្រទន់ និង​ឈ្ងុយ​ឆ្ងាញ់​។​

 

Heineken បាន​សាង​កេរ្តិ៍ឈ្មោះ​អន្ដរជាតិ​តាម​រយៈ​ការ​គាំទ្រ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទំនើប​នៅ​កម្ពុជា ​រួម​បញ្ចូល​ទាំង​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ Eclipse Bar នៅ​លើ​អគារ Phnom Penh Tower និង​កម្មវិធី​តន្ត្រី​ក្នុង​បន្ទប់​បៃតង Heineken Green Room នៅ​ក្លឹប Epic កាលពី​ខែ​មុន​។​

 

ស្រា​បៀរ HEINEKEN ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​ជាមួយ VILLA OENO

 

Heineken ជា​ស្រាបៀរ​មាន​គុណភាព​ខ្ពស់ រសជាតិ​ស្រទន់ ឈ្ងុយ​ឆ្ងាញ់ និង​ឈានមុខ​គេ​លើ​ទីផ្សារ​​ជុំវិញ​ពិភពលោក​ដែល​មាន​លក់​ក្នុង​បណ្តា​ប្រទេស​ចំនួន​ជាង ១៩៩ និង​ត្រូវ​បាន​ចាត់​ទុកជា​ម៉ាក​សញ្ញា​ស្រាបៀរ​អន្តរជាតិ​ពេញ​និយម​បំផុត​នៅ​កម្ពុជា​។​

 

សូម​ចូល​ទៅ​កាន់ www.facebook.com/heineken ដើម្បី​ចូលរួម​ជាមួយ​អ្នកគាំទ្រ​ស្រាបៀរ Heineken ជាង ២០​លាន​នាក់ ​ចូលរួម​ព្រឹត្តិការណ៍​នានា​នា​ពេល​ខាងមុខ ទទួល​បាន​ព័ត៌មាន​ថ្មីៗ​អំពី​កម្មវិធី​ប្រូម៉ូសិន​ពិសេស និង​ទទួល​បាន​ព័ត៌មាន​អំពី​ការឧបត្ថម្ភ​របស់​ស្រាបៀរ Heineken សម្រាប់​ការប្រកួត​បាល់​ទាត់​ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​