Song Joong Ki តប​យ៉ាងណា​ ពេល​គេ​សួរ​ពី​រឿង​ស្នេហា​ជាមួយ​ដៃ​គូ Hye Kyo?

តួឯក​ប្រុស​ក្នុង​រឿង “Descendants of the Sun” Song Joong Ki បាន​ក្លាយ​ជា​តារា​ដំបូង​គេ​ដែល​ត្រូវ​បាន​កម្មវិធី​ព័ត៌មាន​ News 9 របស់​ទូរទស្សន៍ KBS ហៅ​ចូលរួម​សម្ភាសន៍។ កម្មវិធី​នេះ​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ មីនា ដោយ​បាន​លើ​សំនួរ​ខ្លះៗ​ពាក់ព័ន្ធ​នឹង​ពាក្យ​ ចចាមអារ៉ាម​ស្នេហា​រវាង Song Joong Ki ​និង​ដៃ​គូ​ស្រី Hye Kyo។

 

Song Joong Ki តប​យ៉ាងណា​ ពេល​គេ​សួរ​ពី​រឿង​ស្នេហា​ជាមួយ​ដៃ​គូ Hye Kyo?

 

តារា​ប្រុស​​វ័យ​៣០​​បាន​សើច​ ពេល​ដែល​ពិធីករ​ ចោទ​​សួរ​ពី​រឿង​ទំនាក់ទំនង​​របស់​លោក​និង​Hye Kyo ដែល​ជា​តួ​ឯក​ក្នុង​រឿង “Descendants of the Sun”ជាមួយ​គ្នា។ Song Joong បាន​តប​ដោយ​ស្មោះត្រង់​ថា​៖”ពី​ព្រោះ​តែ​​នៅ​ក្នុង​ផ្ទៃ​រឿង​សម្បូរ​ទៅ​ដោយ​ឈុត​ស្នេហា​ ហើយ​តួ​នឹង​ក្រុម​ការងារ​តែង​ជួប​គ្នា​ដើម្បី​​ញាំ​អាហារ​ពេល​ល្ងាច​ជាមួយ​​គ្នា ដូច្នេះ​ទើប​មាន​ការ​ជជែក​រវាង​ខ្ញុំ​នឹងHye Kyo ។ តាម​គំនិត​ខ្ញុំ​​ ពាក្យ ចចាមអារ៉ាម​ចេះ​តែ​មាន ព្រោះ​មនុស្ស​ជា​ច្រើន​ពេញ​ចិត្ត​រឿង​របស់​ពួក​យើង។ ហើយ​ពូក​យើង​ក៏​រីករាយ​ដែរ”។

 

សំនួរ​បន្ទាប់​គេ​បាន​សូរ​ទៅ Song Joong Ki ថា​ ប្រសិន​បើ​គេ​ឲ្យ​ជ្រើសរើស​​តួ​​ស្រី​ក្នុង​រឿង “Descendants of the Sun” ពីរ​នាក់​​គឺ Song Hye Kyo(សម្ដែង​ជា Kang Mo Yeon) និងKim Ji Won (សម្ដែង​ជា​ Yoon Myung Joo) លោក​យក​មួយ​ណា? Song Joongបាន​និយាយ​ទាំង​អស់​សំណើច​ថា​៖”ខ្ញុំ​មិន​ដែល​គិត​ថា​មាន​គេ​សួរ​ខ្ញុំ​បែប​នេះ​ទេ។ ខ្ញុំ​ប្រហែល​ជា​រើស​យក​ Song Hye Kyo ព្រោះ​ខ្ញុំ​ធ្វើ​ការ​ជាមួយ​គាត់​ច្រើន​ជាង​គេ​”៕

 

Song Joong Ki តប​យ៉ាងណា​ ពេល​គេ​សួរ​ពី​រឿង​ស្នេហា​ជាមួយ​ដៃ​គូ Hye Kyo?

 

ចុចអាន៖នាយករដ្ឋមន្ត្រី​ថៃ​ចង់​ជួប Song Joong Ki ផ្ទាល់ ក្រោយ​ប្រកាស​ឲ្យ​​ប្រជាជន​មើល​រឿង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi

​​​​​​​​​​​​​​​​