រក​ឃើញ​ហើយ ជយលាភី​លេខ​១ Cambodia DJ Championship ២០១៦ ជា​នារី

ទី​បំផុត​កម្មវិធី Cambodian DJ Championship ២០១៦ បាន​រក​ម្ចាស់​ជយលាភី​ចំណាត់​ថ្នាក់​លេខ១ ហើយ​កាល​ពី​យប់មិញ​នេះ គឺ​បេក្ខនារី​ឈ្មោះ DJ SNOW Y មក​ពី​ខេត្ត​សៀមរាប។

 

រក​ឃើញ​ហើយ ជយលាភី​លេខ​១ Cambodia DJ Championship ២០១៦ ជា​នារី

DJ SNOWY ជយលាភី​លេខ១

ចំពោះ​ជយលាភី​លេខ ២ បាន​ទៅ​លើ DJ NAGA, ជយលាភី​លេខ៣ បាន​លើ DJ អូន និង​ជយលាភី​លេខ​៤​​បាន​លើ DJ Kid។ លោក Raindy នាយក​គ្រប់គ្រង​ទីផ្សារ​នៃ​មណ្ឌល​កម្សាន្ត Rock និយាយ​ថា ជា​លើក​ទី​១​ហើយ​ដែល​មណ្ឌល​កម្សាន្ត​មួយ​នេះ សហការ​ជាមួយ Power live International Agency និង Stronghold Entertainment រៀប​ចំ​ឡើង ដើម្បី​ស្វែង​រក DJ ពិត​ប្រាកដ​នៅ​ប្រទេស​កម្ពុជា។

 

“យើង​ក៏​ចង់​បង្ហាញ​ប្រទេស​ដទៃ​ទៀត​ថា ប្រទេស​យើង​ក៏​មាន​DJ ប្រចាំ​ប្រទេស​យើង​ដែរ មិន​ចាញ់​ប្រទេស​គេ​នោះ​ទេ”។ ថ្លែង​មក​កាន់ Sabay កាល​ពី​យប់​មិញ។

 

លោក Raindy អះអាង​ថា ការ​វាយ​តម្លៃ​ពិត​ជា​តម្លាភាព​ប្រាកដ​មែន ព្រោះ​គណៈកម្មការ​មក​ពី​ច្រើន​ប្រទេស​ចូលរួម​ដូច​ជា អាហ្វ្រិក សហរដ្ឋ​អាមេរិក ឌូបៃ សិង្ហបុរី និង​ម៉ាឡេស៊ី ជា​ដើម។ ពួក​គេ​សុទ្ធ​តែ​មាន​បទ​ពិសោធន៍ លើ​ការងារ​ជា​នេះ​ជិត ២០ ឆ្នាំ​មក​ហើយ ហើយ​លេងភ្លេង​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​នានា​ទៀត​ផង។ ដោយ​ឡែក​សម្រាប់​រូប​លោក ជា​គណៈកម្មការ​វាយ​តម្លៃ​អាកប្បកិរិយា​របស់​បេក្ខជន។

 

រក​ឃើញ​ហើយ ជយលាភី​លេខ​១ Cambodia DJ Championship ២០១៦ ជា​នារី

លោក Raindy ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ

ប្រធាន​ផ្នែក​ទីផ្សារ​រូប​នេះ​បន្ថែម​ថា បេក្ខជន​ជយលាភី​ទាំង​អស់​ទទួល​បាន​ឱកាស​ជា​ច្រើន​ទៅ​ក្រៅ​អំពី​ទឹក​ប្រាក់​ទទួល​បាន​ពី​កម្មវិធី។ ជាក់​ស្ដែង​ជយលាភី​ទាំង​អស់ មាន​ឱកាស​ទៅ​សម្ដែង​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក និង​ម៉ាឡេស៊ី ឆាប់ៗ​ទៀត​ផង ហើយ​ក៏​នៅ​មាន​ឱកាស​ជា​ច្រើន​ទៀត។ ពួក​គេ​អាច​ស្វែងយល់​បន្ថែម និង​ធ្វើ​ឱ្យ​វិស័យ​នេះ​រីកចម្រើន​នៅ​កម្ពុជា​ដូច​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែរ។

 

លោក​អះអាង​ថា នឹង​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ឆ្នាំ​ក្រោយៗ​ទៀត​មិន​ខាន ព្រោះ​នេះ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា និង​រិះរក​វិញ្ញាសា​កាន់​ខ្លាំង​ជាង​ឆ្នាំ​នេះ​បន្ថែម​ទៀត៕

 

រក​ឃើញ​ហើយ ជយលាភី​លេខ​១ Cambodia DJ Championship ២០១៦ ជា​នារី

 DJ NAGA ជយលាភី​លេខ២

រក​ឃើញ​ហើយ ជយលាភី​លេខ​១ Cambodia DJ Championship ២០១៦ ជា​នារី

DJ អូន ជយលាភី​លេខ ៣

រក​ឃើញ​ហើយ ជយលាភី​លេខ​១ Cambodia DJ Championship ២០១៦ ជា​នារី

DJ Kid ជយលាភី​លេខ៤

 

អត្ថបទ៖ សំ ជំនាញ