ក្រុមហ៊ុន​ Mitsubishi គ្រោង​នាំ​យក​​បច្ចេកវិទ្យា​នាំ​ផ្លូវ​គ្រាប់​​មីស៊ីល​មក​បំពាក់​លើ​ឡាន

​Mitsubishi ដែល​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​និង​ជា​អ្នក​ផ្គង់​ផ្គង់​​គ្រាប់​មីស៊ីល​ឲ្យ​កងទ័ព​ជប៉ុន​នោះ​ គ្រោង​នឹង​នាំ​យក​បច្ចេកវិទ្យា​នាំ​ផ្លូវ​គ្រាប់​មីស៊ីល​​ មក​បំពាក់​លើ​រថយន្ត​​នា​ថ្ងៃ​អនាគត​របស់​ខ្លួន។

 

ក្រុមហ៊ុន​ Mitsubishi គ្រោង​នាំ​យក​​បច្ចេកវិទ្យា​នាំ​ផ្លូវ​គ្រាប់​​មីស៊ីល​មក​បំពាក់​លើ​ឡាន

រូបតំណាង

 

គ្រឿង​បន្លាស់​មួយ​ចំនួន​ដូច​ជា​ រ៉ាដា​​, សូណារ, Sensor និង​កាមេរ៉ា​ ដែល​ភាគ​ច្រើន​​ប្រើ​​សម្រាប់​បង្កើត​​បច្ចេកវិទ្យា​នាំ​ផ្លូវ​មីស៊ីល​នោះ​ គឺ​កំពុង​តែ​ត្រូវ​បាន​កែ​សម្រួល​សម្រាប់​បំពាក់​លើ​ ឡាន​បើក​ដោយ​គ្មាន​មនុស្ស​ ដែល​​បង្ហាញ​វត្តមាន​នា​ឆ្នាំ​២០២០។ នេះ​បើ​តាម​សម្ដី​របស់​​លោក​ Katsumi Adachi​ វិស្វករ​ជាន់​ខ្ពស់​​នៃ​ក្រុមហ៊ុន​ Mitsubishi។

 

ក្រុមហ៊ុន​ Mitsubishi គ្រោង​នាំ​យក​​បច្ចេកវិទ្យា​នាំ​ផ្លូវ​គ្រាប់​​មីស៊ីល​មក​បំពាក់​លើ​ឡាន

 

មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏​គ្រោង​នឹង​សហការ​ជា​មួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដូច​ជា​ ក្រុមហ៊ុន​ Continental, Denso Corp និង​ក្រុមហ៊ុន​ Hitachi ដើម្បី​ទទួល​បាន​ការ​ផ្គត់ផ្គង់​នូវ​បច្ចេកវិទ្យា​ជំនួយការ​ជា​ច្រើន​ ដែល​នឹង​បំពាក់​លើ​រថយន្ត​ម៉ូដែល​ថ្មី​របស់​ខ្លួន។

 

លោក​ Adachi​ បាន​បញ្ជាក់​ដែរ​ថា​​នៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង​តូក្យូ​ចម្ងាយ​ប្រមាណ​ ៦០០​គ.ម​ គឺ​ជា​ទីតាំង​សម្រាប់​សាក​ល្បង​រថយន្ត​ដែល​មាន​ដំឡើង​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន​ Mitsubishi។ លោក​បាន​សង្កត់​ធ្ងន់​ទៀត​ថា​គ្មាន​ដៃគូ​ប្រកួត​ប្រជែង​ណា​ដែល​មាន​សមត្ថភាព​​ធំធេង​ដូច​ក្រុមហ៊ុន​របស់​ខ្លួន​ឡើយ៕

​​​​​​

​​​​​

ចុច​អាន៖ ​អត្ថន័យ​​ពិត​របស់​ពាក្យ​ SUV និង​ Sedan ​​ដែល​គេ​ប្រើ​តំណាង​ប្រភេទ​រថយន្ត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoWeeks​​​​