ថវិកា ៥ម៉ឺនដុល្លារ ត្រូវបាន FFC ប្រគល់ដល់ដៃ មន្ទីរពេទ្យគន្ធបុប្ឋា

ភ្នំពេញ៖ ថវិកាចំនួន ៥ម៉ឺនដុល្លារ ដែលទទួលបានពីរៀបចំ ការប្រកួតបាល់ទាត់មិត្តភាព អបអរខួបទី ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ រវាងក្រុម Cambodian All Stars និងក្រុមជើងឯកលីគថៃ Buriram United ត្រូវបានប្រគល់ជូនមន្ទីរពេទ្យ គន្ធបុប្ឋាតាមការកំណត់ហើយ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ ។

ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ បានធ្វើឡើងនៅមន្ទីរ ពេទ្យគន្ធបុប្ឋាផ្ទាល់តែម្ដង ដែលដឹកនាំដោយលោក គល់ សុផាន់ណា អគ្គលេខាធិការសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា រួមទាំងកីឡាករ All Stars កម្ពុជា ៣រូប រួមមានកីឡាករ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និងកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន និងទទួលដោយលោក Laurent Denis អនុប្រធានមូនិធិមន្ទីរពេទ្យគន្ធបុប្ផា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ថៃ បានឯកភាពរៀបចំ ព្រឹត្តិការណ៍បាល់ទាត់មួយ ដើម្បីអបអរទំនាក់ទំនង ការទូត ខួបលើកទី ៦៤ឆ្នាំនៃប្រទេស កម្ពុជា-ថៃ រវាងក្រុម Cambodian All Stars និងក្រុមជើងឯកថៃ Buriram United នៅលើទីលាន ពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ។

លទ្ធផលនៃការប្រកួតមិត្តភាព ជាប្រវត្តិសាស្ដ្រនេះ គឺក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះក្រុមជើង ឯកលីកកំពូលថៃ ៦-៥ (ប្រកួតពេញម៉ោងស្មើគ្នា ២-២) ។ ប៉ុន្ដែរាល់ថវិកា ទទួលបានពីការលក់សំបុត្រ ឬលក់អាវចូលរួមទស្សនា ការប្រកួតនេះ សហព័ន្ធបានសម្រេច បរិច្ចាគជាប្រាក់សប្បុរសធម៌ សម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ឋា ជាក់ស្ដែងការប្រកួតនេះសហព័ន្ធ ប្រមូលបានថវិការសរុប ៥ម៉ឺនដុល្លារ ទើបនាំយកមកប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ឋាថ្ងៃនេះ ៕

ថវិកា ៥ម៉ឺនដុល្លារ ត្រូវបាន FFC ប្រគល់ដល់ដៃ មន្ទីរពេទ្យគន្ធបុប្ឋា

ថវិកា ៥ម៉ឺនដុល្លារ ត្រូវបាន FFC ប្រគល់ដល់ដៃ មន្ទីរពេទ្យគន្ធបុប្ឋា

ថវិកា ៥ម៉ឺនដុល្លារ ត្រូវបាន FFC ប្រគល់ដល់ដៃ មន្ទីរពេទ្យគន្ធបុប្ឋា