ហាងនំប៉័ង Tous Les Jours ទិញមួយ ថែមមួយ ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ

ភ្នំពេញ៖ ហាងនំប៉័ង Tous Les Jours  បើកបង្ហាញជូន នូវផលិតផលនំប៉័ងនិង នំខេក ថ្មីសម្រាប់ឱកាស បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ នៅល្ងាចនាថ្ងៃទី៣០ ខែមីនានេះសម្រាប់អតិថិជន Tous Les Jours  ទិញមួយ ថែមមួយចាប់ ពីថ្ងៃទី០១ ខែមេសានេះតទៅ។

នំប៉័ងប្រមាណជាង១០ប្រភេទ និង នំខេក៤ប្រភេទ ថ្មីបន្ថែមទៀត នឹងដាក់ បង្ហាញជូន នៅហាង នំ Tous les Jours សាខាកម្ពុជា ក្រោមសម្រាប់ឱកាស បុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរ។

នំប៉័ង និង ខេកប្រភេទថ្មីនេះនឹងត្រូវបានច្នៃឡើង អោយសក្តិសម ទៅនឹងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទាំងរសជាតិ ទាំងការរចនា ធានាថាថ្មី ប្លែកភ្នែក និងរសជាតិឆ្ងាញ់ស្របតាមការពេញនិយមរបស់ជនជាតិខ្មែរយើង។

ជាមួយគ្នានេះដែរ ផលិតផលថ្មីនេះ បានសម្រិតសម្រាំងឡើងសម្រាប់លោកអ្នក ជាកាដូជូនដល់អ្នកមានគុណ ក្រុមគ្រួសារ ក្នុងឱកាសជួបជុំដ៏វិសេសមួយនេះ។

ផលិតផលប្រមាណជាង១៤ប្រភេទដែលដាក់បង្ហាញនេះ នឹងត្រូវលក់ ជាផ្លូវការ ចាប់ពីថ្ងៃទី០១ខែមេសា ឆ្នាំ២០១៦នេះតទៅ។

ពីហាងនំប៉័ង Tous les Jours   ក៏មានការផ្តល់ ជូនយ៉ាងពិសេស ដល់អតិថិជនក្នុង ឱកាសឆ្នាំថ្មីនេះ ដោយការជាវនំណាមួយក្នុងចំនោមផលិតផលទាំង១០ប្រភេទនេះ នឹងថែមជូននំមួយទៀតដោយឥតគិតថ្លៃ។

ផលិតផលប្រភេទថ្មីនេះគឺជាការពាំនាំនូវស្នាដៃសមិទ្ធផលដែលចុងភៅជំនាញ  ពីហាងនំប៉ុង Tous les Jours  កម្ពុជាបានទៅសិក្សាបំប៉នបច្ចេកទេសលាយម្ស៉ៅនំ និងរចនាលើនំពីក្រុមហ៊ុន Tous les Jours ពីប្រទេសកូរ៉េ។

កញ្ញា សុជា ជាអតិថិជនរបស់Tous les jours បានអោយដឹងថា ជារឿយនាង តែង តែនាំម្ដាយនិងបងប្អូនចូលមកញ៉ាំ នំនៅទីនេះ ហើយថ្ងៃនេះ Tous les jours បានដាក់   បង្ហាញ ប្រភេទនំថ្មីជាច្រើន ដើម្បីអោយអតិថិជនបានភ្លក្ស នូវប្រភេទនំទាំងអស់នោះ ដែលនំទាំងអស់នោះនឹងដាត់លក់ នឹងមានការបន្ថែម ទិញមួយថែមមួយសម្រាប់ពី     ថ្ងៃនេះ រហូតដល់ថ្ងៃចូលឆ្នាំខ្មែរ។

កញ្ញាបានបន្តថា នំប្រភេទថ្មីនេះពិតជាមានរស់ជាតិឆ្ងាញ់ ដែលអាចតម្រូវ សម្រាប់ អតិថិជនខ្មែរ បរទេស៕

ហាងនំប៉័ង  Tous Les Jours  ទិញមួយ ថែមមួយ ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ

ហាងនំប៉័ង  Tous Les Jours  ទិញមួយ ថែមមួយ ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ

ហាងនំប៉័ង  Tous Les Jours  ទិញមួយ ថែមមួយ ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ

ហាងនំប៉័ង  Tous Les Jours  ទិញមួយ ថែមមួយ ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ