នាង Kylie Jenner មានផ្ទៃពោះជាមួយមិត្តប្រុស Tyga

អាមេរិក៖ តារាម៉ូដែលរូបស្រស់ Kylie Jenner ថ្មីៗនេះត្រូវគេដឹងថាកំពុងមាន ផ្ទៃពោះជាមួយមិត្តប្រុស Tyga បន្ទាប់ពីទាក់ទងគ្នាបានពីរឆ្នាំ ។

ព័ត៌មានពីHollywood Life បានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះថា តារាម៉ូដែលមាត់ស្ប៉េះវ័យ១៨ឆ្នាំនាង Kylie Jenner ប្អូនស្រីពៅត្រកូល Kardashian កំពុងមានផ្ទៃពោះកូនដំបូង ជាមួយមិត្តប្រុសវ័យ ២៦ឆ្នាំតារា Rap Tyga ហើយមើលទៅ Tyga ដូចជាមិនមានអ្វីភ្ញាក់ផ្អើល ខ្លាំងនោះទេ ព្រោះគេមានកូនប្រុសម្នាក់ រួចហើយជាមួយអតីត មិត្តស្រី Blac Chyna គឺ King Cairo ។

ស្រីស្រស់ Kylie Jenner មិនបានលាក់បាំងនិងដំណឹងនេះទេ ថែមទាំងនិយាយប្រាប់ គេឯងទៀតផងថា ពេលនេះនាងស្រកគីឡូ ព្រោះតែមាន អាការៈចាញ់ និងខ្លិនរបស់ញាំខ្លះនៅក្នុងផ្ទះ ។ នេះមិនមែនជាដំណឹងល្អ នោះទេសម្រាប់ត្រកូល Kardashian ព្រោះកន្លងមកទាំងបងប្អូន និង លោកស្រី Kris Jenner ជាម្តាយមិនដែលចង់ឲ្យ នាងទាក់ទងជាមួយ Tyga នោះទេ ៕

នាង Kylie Jenner មានផ្ទៃពោះជាមួយមិត្តប្រុស Tyga

នាង Kylie Jenner មានផ្ទៃពោះជាមួយមិត្តប្រុស Tyga

នាង Kylie Jenner មានផ្ទៃពោះជាមួយមិត្តប្រុស Tyga