គ្រូកាយសម្ព័ន្ធ ដែលត្រូវរិះគន់ថា ហាត់ខ្លាំងទាំងពពោះ សម្រាលបានកូនប្រុស

អូស្ត្រាលី៖ ម៉ូដែលកាយសម្ព័ន្ធ ជនជាតិអូស្ត្រាលីម្នាក់ដែល ត្រូវទទួលរងការរិះគន់ ពីអ្នកប្រើប្រាស់បណ្តាញ អ៊ីនធ័រណេត ថាប្រឹងហាត់ទាំងខ្លួន កំពុងពពោះនោះ បានសម្រាលកូនប្រុស ហើយ ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះថា ម៉ូដែលនិងជា គូ្រកាយសម្ព័ន្ធនាង Chontel Duncan ដែលនៅតែបន្តអាជីព ខណៈមានផ្ទៃពោះនិង ត្រូវអ្នកប្រើប្រាស់ បណ្តាញអ៊ីនធ័រណេត រិះគន់ថាហាត់ខ្លាំង ធ្វើឲ្យប៉ះពាល់ដល់កូន នោះ បានសម្រាលកូនហើយ ថែមទាំងជាកូនប្រុស ដែលមានសុខភាពល្អ និងរឹងមាំទៀតផង ។

បង្ហោះរូបកូនប្រុសក្នុង Instagram ដែលមានអ្នកតាមដាន ៤០ម៉ឺននាក់ នាង Chontel Duncan បានសេសេរថា“ កូនប្រុស Jeremiah Thomas កើតនៅថ្ងៃសុក្រ ទី២៥ ខែមីនា និងមានទំងន់៣,៥ គីឡូក្រាម មានសុខភាពល្អ សូម្បីគ្រូពេទ្យ ក៏ភ្ញាក់ផ្អើលដែរ ព្រោះ Thomas មានសភាពរឹងមាំ ជាក្មេងធម្មតា ទាំងដៃជើង ទ្រូង និង ក  អរគុណ អ្នកទាំងអស់គ្នា ដែលតែងតែបារម្ភពីខ្ញុំ” ។   

នាង Chontel Duncan ធ្លាប់ទទួលរងការរិះគន់ ជាញឹកញាប់ ដោយសារនាង នៅតែបន្តហាត់ កាយសម្ព័ន្ធ ទាំងមានផ្ទៃពោះ ហើយផ្ទៃពោះគ្រប់ខែ របស់នាងតូច មើលសឹងមិនដឹង បើប្រៀបធៀបជាមួយ អ្នកពពោះដូចគ្នា ប៉ុន្តែ Duncan មិនដែលខ្វាយខ្វល់ ពីការរិះគន់នោះទេ ព្រោះនាងចង់បាន កូនប្រុសដ៏រឹងមាំម្នាក់ ៕