នារីម្នាក់ត្រូវ បញ្ឈប់ពីការងារ ជំនួយការគ្រូ ក្រោយសាលាដឹងថា នាងជាតារាម៉ូដែល

បរទេស៖ ស្រីស្រស់ម្នាក់ ដែលទើបចូលបំពេញកាងារ ជាជំនួយការគ្រូ បានមួយសប្តាហ៍ ត្រូវបញ្ឈប់ពីការងារ ក្រោយសាលាដឹងថានាង ក៏មានអាជីពជាតារាម៉ូដែល។
ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី៣១ខែមីនាឆ្នាំ២០១៦នេះថា ស្រីស្រស់ម្នាក់ឈ្មោះ Gemma ត្រូវបញ្ឈប់ពីការងារ ជំនួយការគ្រូនៅ សាលាឯកជនមួយក្រោយឪពុកម្តាយ សិស្សឃើញរូបភាពសិចស៊ី របស់នាងក្នុងបណ្តាញ អ៊ីនធ័រណេត និងស្នើរឲ្យនាយកសាលាបញ្ឈប់នាង ព្រោះពួកគេខ្លាចជះឥទ្ធិពល ដល់កូនៗដែលមានអយុទើបតែ ៥ ទៅ៦ឆ្នាំ។

នាង Gemma បាននិយាយថា “ ក្រោយធ្វើការបាន មួយសប្តាហ៍ ខ្ញុំត្រូវគេហៅឲ្យទៅទីចាត់ការ និងប្រាប់ថា មានអ្នកចូលមើល ទំព័រហ្វេសប៊ុករបស់ខ្ញុំ ហើយឃើញថាខ្ញុំ មានការងារជាម៉ូដែលផងដែរ ដូច្នេះសាលាមិនអាចឲ្យខ្ញុំបន្ត ការងារទៀតទេ ព្រោះសិស្សអាចគ្មានទំនុកចិត្តពេលដឹង ថាខ្ញុំជាម៉ូដែល”។

Gemma បន្ថែមថា នាងមិនសប្បាយចិត្ត និងការបញ្ឈប់នេះទេ ខណៈដែលខ្លួនបានបំពេញការងារ ល្អដូចអ្នកផ្សេងទៀត ហើយនាងគ្រាន់តែចង់បានការងារ ល្អមួយសម្រាប់ខ្លួនឯងបន្ទាប់ពី ការងារម៉ូដែលតែប៉ុណ្ណោះ ៕