Q&A : អារម្មណ៍​ស្រាប់តែ​ចាប់​កម្រើក​នៅពេលដែល​ជួប​ប្រុស​ក្មេង​ម្នាក់ តើ​ត្រូវ​ដោះស្រាយ​យ៉ាងណា ?

6 Videos


​សំណួរ ៖ នាង​ខ្ញុំ​អាយុ ៣៩ ឆ្នាំ ស្វាមី​អាយុ ៤០ ឆ្នាំ យើង​ទាំង​ពីរបាន​រៀបការ​រយៈពេល ១៥ ឆ្នាំ​មកហើយ ។ នាង​ខ្ញុំ​មានកូន​អាយុ ១៣ ឆ្នាំ​ម្នាក់ និង ៩ ឆ្នាំ​ម្នាក់ ។ គ្រួសារ​មាន​សេចក្តីសុខ ណាស់ប៉ុន្តែ​មួយ រយៈពេល​ចុងក្រោយ​នេះ​នាង​ខ្ញុំ​ហាក់​ប្រែប្រួល​ចិត្ត ដោយសារ​ថា​មានកំលោះ​និស្សិត​ម្នាក់​មកពី​ខេត្ត​មក​ស្នាក់នៅ​ក្បែរ​ផ្ទះ​នាង​ខ្ញុំ ។ កំលោះ​និស្សិត​ម្នាក់នេះ​អាយុ ទើបតែ ២២ ឆ្នាំ​ទេ ប៉ុន្តែ​គេ​ម្នាក់នេះ​ចេះតែ​សម្លឹង​មក​នាង​ខ្ញុំ​ប្លែកៗ​បែប​ចង់​ទំនាក់ទំនង​ស្នេហា ធ្វើឱ្យ​នាង​ខ្ញុំ​ប្រែប្រួល​ចិត្ត​នឹក​ស្រឡាញ់​គេ​វិញ ។ និស្សិត​ម្នាក់នេះ​គេ​ដៃដល់​ណាស់​ពេលខ្លះ នាង​ខ្ញុំ​នៅផ្ទះ​ម្នាក់ឯង​គេ​ហ៊ាន​លែបខាយ​សម្តី​និង​ពេលខ្លះ​ហ៊ាន​ចាប់​ឱប​នាង​ខ្ញុំ​ពីក្រោយពេញៗ​ដៃ​ថែមទៀត ។ នាង​ខ្ញុំ​មិនដឹងថា​ត្រូវ​ដោះស្រាយ​ដូចម្តេច​ទេ​នៅពេលនេះ ?

ចម្លើយ ៖ គ្មាន​នរណាម្នាក់​ដែល​អាច​ហាមឃាត់​ឬ​ប្រដៅ​មនុស្ស​ម្នាក់​មិនឱ្យ​ធ្វើ​អ្វី​នោះបាន​យ៉ាងជាក់លាក់​ទេ​ដូច​ករណី​របស់​អ្នក​ក្រៅពី​អ្នកចេះ​អប់រំ​ខ្លួន​ចេះដឹង​ល្អ​អាក្រក់ ហើយ​ចេះ​ភ្ញាក់រឭកកែខ្លួន​ឱ្យទាន់​ពេលវេលា​នោះ​ទើប​ជាការ​ប្រសើរ​បំផុត ។ អ្នក​ហ៊ាន​បណ្តែតបណ្តោយ​ឱ្យ​ក្មេងកំលោះ​ម្នា​ក់មក​ឱប​ពីក្រោយ​ដោយ​សំងំស្ងៀម​មិន​តបត​នោះ​បញ្ជាក់ថាអ្នកជា​ស្ត្រី​ឈានទៅរក​ការ​ក្បត់ចិត្ត​ស្វាមី​បន្តិច​ម្តងៗ​ដោយ​មិនដឹង​ខ្លួន​ស្រេច​ទៅហើយ ។​

M88


​អ្នក​ត្រូវ​ដឹងថា​បុរស​នោះ​នៅ​ក្មេង​ហើយ​អ្នក​ឈានចូល​វ័យ​ចំណាស់​ស្ទើរ​អាច​ធ្វើជា​ម្តាយ​គេ​បានទៅ ទៀត តើ​អ្នក​គិតថា​វា​ជា​សេចក្តីស្នេហា​កើតចេញពី​បេះដូង​ឬ​គេ​សម្លឹង​ឃើញ​ទ្រព្យសម្បត្តិឬក៏​គេ​ចង់ស៊ី​ស៊ុត​ក្រហម​របស់​អ្នក ។ ក្រៅពីនេះ​អ្នក​ត្រូវ​ដឹង ទៀតថា​គេ​ជា​និស្សិត​មានចំណេះដឹងហេតុអ្វី​បានជា​ហ៊ាន​ប្រព្រឹត្ត​អំពើ​មិន​ខ្លាច​បុណ្យ​បាប ពិសេស​ខុសផ្លូវ​ច្បាប់​ថែមទៀត ។ មនុស្ស​បែបនេះ​អ្នក​មិន​គប្បី យក​ខ្លួន​បៀត​ឬ​សូម្បីតែ​ក្រឡេកមើល​ឡើយ ។​

​អ្នក​ប្រញាប់​ដកខ្លួន​ថយ​ឱ្យ​ឆ្ងាយ​បំផុត ពីព្រោះថា​ពេលនេះ​គ្រាន់តែ​ឈានចូល​ដំណាក់កាលដំបូង​ប៉ុណ្ណោះ បើ​ពុំនោះ​អ្នក​អាច​ប្រឈមមុខ​ច្រើនណាស់​នេះ​មិន​រាប់ទាំង​ច្បាប់​ថ្មី​ដែល​ស្វាមីមាន​សិទ្ធិ​ប្តឹង​ដាក់ទោស​អ្នក​ពីបទ​ផិតក្បត់​ថែមទៀត ។ អ្នក​មិនត្រូវរារែក​ឡើយ ត្រូវ​ប្រញាប់​ដកខ្លួន​ជាបន្ទាន់ហើយ​ចំពោះ​កំលោះ​និស្សិត​នោះ​សម្លឹង​អ្នក​ឬ​ប្រើស​ម្តី លែបខាយ​បែបណាក៏ដោយ​ក៏ត្រូវ​តែ​ធ្វើ​មិនដឹងមិនឮ​ហើយ​ប្រើ​វិធី​តបត​ដើម្បី​ឱ្យគេ​ដឹងខ្លួន​ថា​អ្នក​មិន​លេង​ចូលឡើយពីព្រោះថា​វា​ជា​អំពើ​បាប​បុណ្យ​ធ្ងន់​និង​ពិសេស​ខុសផ្លូវ​ច្បាប់​ត្រូវ​ជាប់ទោស​ថែមទៀតដែល​អ្នក​មិនអាច​ទៅរួច ។ វ័យ​នេះ​អ្នក​គប្បី​ថែទាំ​កូនចៅ​ផ្ទះសម្បែង​និងសន្សំ​បុណ្យ​កុសលទើប​ប្រសើរ ៕