ជិះម៉ូតូមិនប្រយត្ន័ រថយន្តបុកប៉ើង ស្លាប់៣នាក់ នៅលើស្ពានអ្នកលឿង(Video)

ខេត្តកណ្ដាល ៖ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៦ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ស្ថិតនៅលើស្ពាន(ត្សឹបាសា) ហៅស្ពានអ្នក លឿង ក្នុងភូមិសាស្រ្តភូមិអំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បាន កើតឡើង រវាងម៉ូតូឌ្រីមសង់មួយគ្រឿង បុកជាមួយរថយន្តទំនើប ម៉ាក AVENZAបណ្ដាលឲ្យ មនុស្ស ចំនួន៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា  នៅមុនពេលកើតហេតុគេឃើញ ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ជិះគ្នា៣នាក់បានវ៉ារថយន្តកុងតឺន័រមួយគ្រឿង បាន ជ្រុល ទៅបុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកAVENZA ពណ៌ខ្មៅពាក់ ស្លាកលេខ2R.1119 ដែលបើកបញ្ច្រាសទិសគ្នាចំផ្នែកខាងឆ្វេងរថយន្តបណ្ដាល ឲ្យអ្នកបើកម៉ូតូប៉ើងធ្លាក់លើថ្នល់ ក្មេងស្រីជំទង់និងបុរសម្នាក់ទៀត ប៉ើង(ហោះ)  ទៅទើរលើ រថយន្តកុងតឺន័រស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ៕

ជិះម៉ូតូមិនប្រយត្ន័ រថយន្តបុកប៉ើង ស្លាប់៣នាក់ នៅលើស្ពានអ្នកលឿង(Video) ជិះម៉ូតូមិនប្រយត្ន័ រថយន្តបុកប៉ើង ស្លាប់៣នាក់ នៅលើស្ពានអ្នកលឿង(Video)