អស្ចារ្យ​ណាស់​! ប្រពន្ធ​លោក លីវ តឺ​ហួរ មាន​ផ្ទៃពោះ​ក្នុង​វ័យ ៥០ ឆ្នាំ​

6 Videos


ប្រភពព័ត៌មាន ETTV Cloud បាន​រាយការណ៍​ថា កាលពី​ឆ្នាំ ២០០៨ កំពូល​តារា​សម្តែង​ជើងចាស់​ហុង​​កុង​លោក លីវ តឺ​ហួរ (Andy Lau) បាន​រៀបការ​ជាមួយនឹង​អ្នកស្រី ជូ លី​ឈី​ង (Michelle Yeoh) និង មានកូន ស្រី​អាយុ ៤ ឆ្នាំឈ្មោះ​នាង លិ​វ ស៊ា​ង​ហ៊ុយ (Hanna) ។ លោក​លីវ តឺ​ហួរ​ជា​បុរស​ម្នាក់​ដែល​ចេះ​ស្រឡាញ់ និង ថែរក្សា​ប្រពន្ធ​កូន​បានល្អ​ឥតខ្ចោះ ប៉ុន្តែ​មិនសូវ​បានបង្ហាញ​ជា​សាធារណៈ​នោះទេ ។

អស្ចារ្យ​ណាស់​! ប្រពន្ធ​លោក លីវ តឺ​ហួរ មាន​ផ្ទៃពោះ​ក្នុង​វ័យ ៥០ ឆ្នាំ​

M88


អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ គឺ​នៅ​ថ្មីៗ​នេះ​ស្រាប់តែ​លេចឮ​ព័ត៌មាន​ដ៏​សប្បាយរីករាយ​មួយ ដោយសារតែ​ពីរ​នាក់​ប្តី​ប្រពន្ធ​បានទទួល ការព្យាបាល យក​កូន​តាមបែប​សិប្បនិម្មិត​ថែមទៀត ។ ជា​លទ្ធផល​អ្នកស្រី ជូ ដែលមាន​វ័យ ៥០ ឆ្នាំ​ទៅហើយនោះ​ក៏​ទទួលបាន​ជោគជ័យ​ក្នុងការ​មានគភ៌​ដូច​បំណងប្រាថ្នា ហើយ​សព្វថ្ងៃនេះ​កំពុង​តែមាន​ផ្ទៃពោះ​កូនប្រុស ៤​ខែ​ថែម​ទៀតផង ។​ ​បើតាម​ទស្សនា​វ​ដ្តី​ហុងកុង​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក លីវ តឺ​ហួរ មានកូន​ស្រី​សំណ​ប់​ចិត្ត​រួចហើយ តែ​នៅតែ​ចង់បាន​កូនប្រុស​សំណ​ប់​ចិត្ត​មួយទៀត ដូច្នេះហើយ​ទើប​ទទួល​ការព្យាបាល​តាមបែប​សិប្បនិម្មិត​បែប នេះ ។

អស្ចារ្យ​ណាស់​! ប្រពន្ធ​លោក លីវ តឺ​ហួរ មាន​ផ្ទៃពោះ​ក្នុង​វ័យ ៥០ ឆ្នាំ​

អ្នកស្រី ជូ ដែល​កំពុង​តែមាន​ផ្ទៃពោះ ៤ ខែ​នោះ នៅពេល​ទៅណា​មក​ណា​ម្តងៗ​តែង​ពាក់អាវ​រលុងៗ និង ពាក់​ម៉ាស​ការពារ​ជំងឺឆ្លង​ផ្សេងៗ ព្រមទាំង​មាន​ជំនួយការ និង​អង្គរក្ស​អមដំណើរ​ជាមួយ​ផងដែរ ។​ ​ចំណែក​លោក លីវ តឺ​ហួរ កំពុងតែ​មមាញឹក​ក្នុង​យុទ្ធនា​ការឃោសនា​ខ្សែភាពយន្ត​រឿង «​កំពូល​ស្តេច ល្បែង​ភាគ ៣» នៅឯ​ក្រៅប្រទេស ហើយ​នៅក្នុង​ដៃ​ក៏​មានរឿង​ថ្មី​មួយទៀត គឺ​រឿង «​ស្តេច​ល្បែង​ទល់នឹង​ស្តេច ល្បែង​» ដែល​គ្រោង​នឹង​ចាប់ផ្តើម​ថត​ក្នុងពេល​ឆាប់ៗ​នេះ ។ ម្យ៉ាងទៀត នៅពេល​ចប់​យុទ្ធនា​ការឃោសនា​លោក នឹង​ប្រញាប់ប្រញាល់​ធ្វើដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ហៅ​ប្អូនថ្លៃ​ស្រី​មក​កំដរ​ភរិយា​នៅ​ហុងកុង ៕ គ ឡេង​

អស្ចារ្យ​ណាស់​! ប្រពន្ធ​លោក លីវ តឺ​ហួរ មាន​ផ្ទៃពោះ​ក្នុង​វ័យ ៥០ ឆ្នាំ​អស្ចារ្យ​ណាស់​! ប្រពន្ធ​លោក លីវ តឺ​ហួរ មាន​ផ្ទៃពោះ​ក្នុង​វ័យ ៥០ ឆ្នាំ​អស្ចារ្យ​ណាស់​! ប្រពន្ធ​លោក លីវ តឺ​ហួរ មាន​ផ្ទៃពោះ​ក្នុង​វ័យ ៥០ ឆ្នាំ​