នាង សាន់ ឆៃ មាន​ផ្ទៃពោះ​កូនប្រុស​ទី ២ ដូច​បំណង​

6 Videos


​តាម​ប្រភពព័ត៌មាន​ហុងកុង​បាន​ឲ្យ​ដឹងថា កំពូល​តារា​សម្តែង​ស្រី​តៃវ៉ាន់​វ័យ ៣៩ ឆ្នាំ​នាង ស៊ូ ស៊ី​យន់ (Barbie Hsu) ហៅ​នាង សាន់ ឆៃ ដែល​ល្បីឈ្មោះ​នៅក្នុង​រឿង F4 និង​លោក វ៉ាង ស៊ា​វ​ហ្វី បាន​រៀបការ ជាមួយគ្នា​អស់​រយៈពេល ៥​ឆ្នាំ​មកហើយ និង​មាន​កូនស្រី​អាយុ ២ ឆ្នាំឈ្មោះ វ៉ាង ស៊ី​យៀ ហើយ​កាលពី​ខែតុលា ឆ្នាំ ២០១៥ នាង សាន់ ឆៃ បាន​សារភាពថា នាង​មាន​ផ្ទៃពោះ​កូន​ទី ២ ទៀត ។

នាង សាន់ ឆៃ មាន​ផ្ទៃពោះ​កូនប្រុស​ទី ២ ដូច​បំណង​

M88


​មាន​ព័ត៌មាន​លេច​ឮថា នាង​ហើយនឹង​ស្វាមី​តែងតែ​ចង់បាន​កូនប្រុស​ម្នាក់ទៀត ហើយ​នៅ​ទីបំផុត​ក៏ សម្រេច​ដូច​បំណងប្រាថ្នា​មែន ។ កាលពីពេល​ថ្មី​នេះ​ដើម្បី​បញ្ជាក់​ពី​ការពិត ឬ​មិន​ពិត​នោះ​នាង​បាន​បង្ហោះ​រូបថត ពេល​គេង​ថត និង​បញ្ចេញ​ផ្ទៃ​ពោះធំ​យ៉ាង​ធំ​ជាមួយនឹង​ស្វាមី​របស់​នាង ព្រមទាំង​បានសរសេរថា រៀបការ​បាន ៥ ឆ្នាំ​ហើយ គឺ​មិន​ងាយ​ឡើយ ហើយ​កូនប្រុស​មួយ​នេះ គឺជា​កូន​ពូជ​ន៍​របស់​ពួកយើង ។​

នាង សាន់ ឆៃ មាន​ផ្ទៃពោះ​កូនប្រុស​ទី ២ ដូច​បំណង​

​បើ​មើល​ក្នុង​រូបថត គឺ​ផ្ទៃពោះ​ដ៏​ធំ​បែបនេះ​ត្រូវបាន​មិត្ត​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំគ្នា​ទស្សន៍ទាយ​ថា ទារក​នៅក្នុង​ផ្ទៃ គឺជា​កូនភ្លោះ ដែល​នឹង​សម្រាល​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ព្រមទាំង​បាន​ជូនពរ​ឲ្យ​មាន​សុខភាព ល្អ​ទាំង​ម្តាយ និង​ទារក​នៅក្នុង​ផ្ទៃ ៕ គ ឡេង​

នាង សាន់ ឆៃ មាន​ផ្ទៃពោះ​កូនប្រុស​ទី ២ ដូច​បំណង​