តើគួរ​ទិញ ​រថយន្ត​ ថ្ងៃ​ណា​ទើប​ល្អ​?

សម្រាប់​អ្នក​នៅមាន​ជំនឿ​លើ​រឿងនេះ​ ខាងក្រោម​នេះ គឺជា​ក្បួន​បុរាណ​របស់​ហុងស៊ុយ​ដែល​បន្សល់ទុក​ជូន​មិត្ត​អ្នកអាន​គ្រាន់​បាន​ពិចារណា​ក្នុង​ការងារ​សាកល្បង​ធ្វើ​ទៅតាម​ការគួរ ។ តែ​ទោះជា​យ៉ាងណាក្តី​ប្រសិនបើ​គ្មាន​ការជឿជាក់​ទេ ក៏​មិនគួរ​ប្រមាថមើល​ងាយ​នោះដែរ ។​

ជាការ​ពិតណាស់​មនុស្ស​សម័យថ្មី​នេះ ​គេ​មិនសូវ​យកចិត្ត​ទុកដាក់​លើ​ពេលវេលា​នោះ​ឡើយ ដោយ​ម្នាក់ៗ​គេ​ពឹងផ្អែកទៅលើ​ឱកាស​ទំនេរ ដែល​ពួកគេ​អាច​ឆក់​ឱកាស​ពេល ទំនេរ​ប៉ុណ្ណោះ ។ ក្នុងសម័យ​មនុស្ស​បុរាណ​រាល់​ការងារ​សំខាន់ៗ​គ្រប់​ប្រភេទ លោក​តែង​ជ្រើសរើស​រក​ពេលវេលាសិរី​មង្គល​ដើម្បី​ចាប់ផ្តើម​កិច្ចការ​ទាំងនោះសូម្បីតែ​ការ​ទិញរថយន្ត​ធ្វើ​ស្លាក​លេខ​ឬ​ការចាកចេញ​រថយន្ត​ជាដើម ។​

– មិនគួរ​ទិញ​រថយន្ត​នៅ​ថ្ងៃសីល​
នេះ​ជា​ជំនឿ​មួយ​មាន​តាំងពី​បុរាណ​មក​ថា មិនគួរ​ទិញ រថយន្ត​ចូល​ផ្ទះ​នៅ​ថ្ងៃសីល ព្រោះ​គេ​ជឿថា របស់​ដែល​នាំចូល មក​ថ្ងៃនេះ​នឹង​នាំមក​នូវ​ជំងឺ​តម្កាត់ ឬ​មនុស្ស​ជា​ដៃគូ​ប្រជែង​ធ្វើឱ្យ​កើត​មានការ​ចងអាឃាត​និង​ឈ្នានីស​មិនចេះ​អស់​មិនចេះហើយ ។​

– គួរ​ទិញ​រថយន្ត​នៅ​ថ្ងៃ​ចន្ទ​
ព្រោះ​គេ​មានជំនឿថា នរណា​ទិញ​រថយន្ត​ចូល​ផ្ទះ​ថ្ងៃចន្ទ ច្រើន​មាន​លាភ​សំណាងល្អ​ហូរ​ចូល​ផ្ទះ​ជាប់​មិន​ដាច់ ។ មុខជំនួញ​ការងារ​មាន​ភាព​រីកចម្រើន​គ្មាន​ឧបសគ្គ​រារាំង ដែល​ពេលខ្លះ​មាន​លាភ​ហូរ​ចូល​ច្រើនសន្ធឹក​សន្ធាប់​នឹកស្មាន​មិន​ដល់​ទៀតផង ។​

– មិនគួរ​ទិញ​រថយន្ត​នៅ​ថ្ងៃ​អង្គារ​
ព្រោះ​គេ​មានជំនឿថា​អ្នក​ដែល​ទិញ​រថយន្ត​ចូល​ផ្ទះ នៅក្នុង​ថ្ងៃ​អង្គារ​នោះ ច្រើន​កើតមាន​រឿង​អពមង្គល​នៅក្នុង សង្គម​គ្រួសារ​មុខ​ជំនួញ​និង​ការងារ​បណ្តាលឱ្យ​មានទុក្ខ​ទោស បាត់បង់​ការងារ​ទ្រព្យសម្បត្តិ មាសប្រាក់ លុយកាក់ រហូត​ក្នុង ករណីខ្លះ​កើតមាន​ហេតុការណ៍​ណាមួយ​យ៉ាងធ្ងន់ធ្ងរ​ទៀតផង ។​

– មិនគួរ​ទិញ​រថយន្ត​ចូល​ផ្ទះ​នៅ​ថ្ងៃ​ពុធ​
ព្រោះ​គេមានជំនឿថា នរណា​ទិញ​រថយន្ត​ក្នុងថ្ងៃនេះ ច្រើន​ជួបនឹង​ទុក្ខព្រួយ ឬ​បញ្ហា​ផ្សេងៗ​ដោយសារ​ប្រាក់​បំណុល គេ​មិនចេះ​អស់​មិនចេះហើយ​។​

– មិនគួរ​ទិញ​រថយន្ត​នៅ​ព្រហស្បតិ៍​
ព្រោះ​គេ​មានជំនឿថា ការទិញ​រថយន្ត​ចំ​ថ្ងៃ​នេះ នឹង​បណ្តាលឱ្យ​ការងារ​មុខ​ជំនួញ​ជួប​បញ្ហា​មាន​ឧបសគ្គ​រារាំង មិន​ស្រាកស្រាន្ត ជាពិសេស​កើតរឿង​អពមង្គល​នៅក្នុង​ជីវិត គូស្នេហ៍ ដោយសារ​មាន​ភាគី​ណាមួយ​លួច​ក្បត់ចិត្ត​គ្នា បើ​ពុំ​នោះទេ មាន​មនុស្ស​ទី​បី​លូកដៃ​ចូលមក​កកូរកកាយ​ឱ្យ​ល្អក់កករ ។​

– គួរ​ទិញ​រថយន្ត​ចូល​ផ្ទះ​នៅ​ថ្ងៃ​សុក្រ​
ព្រោះ​គេ​មានជំនឿថា នរណា​ទិញ​រថយន្ត​ចូលក្នុង​ថ្ងៃនេះ ច្រើន​នាំមក​នូវ​លាភសក្ការៈ​សំណាងល្អ​ហូរ​ចូល​ផ្ទះ​និង ក្នុង​មុខ​ជំនួញ​ការងារ​ជាប់​មិន​ដាច់ ។ គ្រោងការ​នីមួយៗ​មានដំណើរ​ទៅមុខ​យ៉ាង​រលូន​ស្ទើរតែ​នឹកស្មាន​មិន​ដល់ ជាពិសេស នឹង​ទទួលបាន​កេរ្តិ៍ឈ្មោះ​កិត្តិយស​តួនាទី​កាន់តែ​ធំដុំ​ជាង​មុនទៀតផង ។​

– មិនគួរ​ទិញ​រថយន្ត​ចូល​ផ្ទះ​នៅ​ថ្ងៃ​សៅរ៍​
ព្រោះ​គេ​មានជំនឿថា នរណា​ទិញ​រថយន្ត​ចូល​ផ្ទះ​ក្នុងថ្ងៃ​សៅរ៍​នេះ​ចាត់ទុកថា ជា​រឿង​សែន​ចង្រៃឧបទ្រព​បំផុត ព្រោះ​អាចធ្វើឱ្យ​ជួប​គ្រោះកាច​រហូតដល់​បាត់បង់​អាយុជីវិត​បាន ។​

– មិនគួរ​ទិញ​រថយន្ត​ចូល​ផ្ទះ​នៅ​ថ្ងៃអាទិត្យ​
ព្រោះ​គេ​មានជំនឿថា នរណា​ដែល​ទិញ​រថយន្ត​ចូល ផ្ទះ​នៅ​ថ្ងៃអាទិត្យ​នឹងធ្វើ​ឱ្យ​កើតរឿង​រ៉ាង​ក្តៅក្រហាយ​ក្នុងគ្រួសារ​កាន់តែខ្លាំង​ឡើង ។ មធ្យោបាយ​ដោះស្រាយ គឺ​ណែនាំឱ្យប្រញាប់​លក់​រថយន្ត​នោះ​ចេញ​វិញ រួច​ចាំ​ទិញ​ចូល​ជាថ្មី​វិញ ៕

ប្រភព៖ baykdang

  • តើគួរ​ទិញ ​រថយន្ត​ ថ្ងៃ​ណា​ទើប​ល្អ​?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:ចំនេះដឹង
Tags: