លោក ថេ​ន សេន អវត្តមាន​ក្នុង​ពិធីជប់លៀង​ដែល​អ​ញ្ជើញ​ដោយ​រដ្ឋាភិបាល​ថ្មី​បក្ស​លោកស្រី ស៊ូ​ជី

រូបភាព៖ Irrawaddy ​បន្ទាប់ពី​បញ្ចប់​ការចូល​ស្បថ​កាន់តំណែង​គណៈរដ្ឋមន្ត្រី​ថ្មី និង​ការផ្ទេរ​ភារកិច្ច​ពី​រដ្ឋាភិបាល​ចាស់ រដ្ឋាភិបាល​ថ្មី​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បានរៀបចំ​ពិធីជប់លៀង​មួយ​ដើម្បី​សាទរ​នៃ​ការផ្ទេរ អំណាច​នោះ​។ តែ​ពិធីជប់លៀង​នោះ មិនមាន​វត្តមាន​ប្រធានាធិបតី​ផុត​អាណត្តិ​លោក​ថេ​ន សេន និង​អតីតមន្ត្រី​របស់លោក​នោះទេ​។​

​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមីនា ម្សិលមិញ រដ្ឋាភិបាល​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ នៃ​លោក​ប្រធានាធិបតី ធិ​ន ច បានរៀបចំ​ពី​ធី​ជប់លៀង​មួយ​នៅក្នុង​បរិវេន​នៃ​វិមាន​ប្រធានាធិបតី​ដើម្បី​សាទរ​ចំពោះ​ការឡើង​កាន់អំណាច​ថ្មី​ដោយមាន​ការចូលរួម​ពី​សំណាក់​មេញ្ជា​ការ​កងទ័ព​កំពូល​មី​យ៉ាន់​ម៉ា លោក​មិន អ៊ុង​ឡាំង និង​ភរិយា​របស់លោក​ផងដែរ​។

​យ៉ាងណាក៏ដោយ ក្នុង​កម្មវិធី​នោះ គេ​សង្កេតឃើញថា​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន និង​អតីតមន្ត្រី​ទាំងអស់​នៃ​រដ្ឋាភិបាលរ​ប​ស់លោក មិនបាន​ចូលរួម​ក្នុង​កម្មវិធី​នោះ តាម​ការ​អ​ញ្ចើ​ញ​របស់​រដ្ឋាភិបាល​បក្ស​កាន់អំណាច​នៃ​លោកស្រី ស៊ូ​ជី​ឡើយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​មី​យ៉ាន់​ម៉ា Irrawaddy ដែល​បន្ថែម​ដែរ​ថា ការ​អ​ញ្ជើ​ញ​នោះ មាន​រាប់បញ្ចូល​លោក ថេ​ន សេន​, មន្ត្រីជាន់ខ្ពស់​អតីត បក្ស​កាន់អំណាច​សហភាព​រួបរួម និង​ការអភិវឌ្ឍ​, មន្ត្រី​យោធា​ជាន់ខ្ពស់ និង​មេញ្ជា​ការ​កងទ័ព​កំពូល មី​យ៉ាន់​ម៉ា​។

​សូម​រម្លឹក​ផងដែរ​ថា លោក ថេ​ន សេន បានលើកឡើង​កាន់អំណាច​ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ ២០១១​។ តែ​អាណត្តិ​របស់លោក​ត្រូវបាន​បញ្ចប់​ហើយ ក្រោយពី​បរាជ័យ​ក្នុងការ​បោះឆ្នោត​កាលពី​ចុង ឆ្នាំ​២០១៥​កន្លងទៅ ដោយ​ត្រូវ​ជំនួស​ដោយ​បក្ស​ឈ្នះឆ្នោត​របស់លោក​ស្រី ស៊ូ​ជី​វិញ​។

​សម្រាប់ រដ្ឋាភិបាល​ថ្មី​នៃ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ថ្មី ធិ​ន ច ដែល​ទើបតែ​ចូល​ស្បថ​កាន់តំណែង​មាន​ក្រសួង​ត្រឹមតែ​២១ និង​រដ្ឋមន្ត្រី​១៨​រូប​ប៉ុណ្ណោះ​។ ប្រមុខ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក៏​ស្ថិត​ក្នុងចំណោម​រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​ផងដែរ​។ លោកស្រី ស៊ូ​ជី ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​បួន​រួមមាន ក្រសួងការបរទេស ក្រសួង​អប់រំ ក្រសួង​ការិយាល័យ​ប្រធានាធិបតី និង​ក្រសួង​អគ្គិសនី និង​ថាមពល​៕