តារា​​សម្ដែង​ថៃ​ម្នាក់​មាន​រឿង​ក្រោយ​​លើក​ផ្ទាំង​ប្រកាស​រើស​ប្ដី​និង​ថា​ខ្លួន​នៅ​ព្រហ្មចារី

តារា​សម្ដែង Aranya “Pui” Pathumthong បាន​ធ្វើ​ឲ្យ​បណ្ដាញ​សង្គម​កក្រើក​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បាន​​លើក​ផ្ទាំង​ប្រកាស​​ដោយ​សរសេរ​ច្បាស់​ៗ​ថា នាង​នៅ​ព្រហ្មចារី​និង​កំពុង​រក​បុរស​ធ្វើ​​ជា​គូអនាគត។

 

តារា​​សម្ដែង​ថៃ​ម្នាក់​មាន​រឿង​ក្រោយ​​លើក​ផ្ទាំង​ប្រកាស​រើស​ប្ដី​និង​ថា​ខ្លួន​នៅ​ព្រហ្មចារី

 

​លើ​ផ្ទាំង​ប្រកាស​ដ៏​ធំ​ដែល​ដាក់​បញ្ឈរ​នៅ​តំបន់ Prasertmanukit 5 សង្កាត់ Lad Phrao ប្រទេស​ថៃ​​​​បាន​សរសេរ​ថា​៖”អាយុ​៤០​​និង​នៅ​​ព្រហ្មចារី៖ Pui Aranya កំពុង​ស្វែង​រក​ប្ដី!”។ នាង​​ក៏​​បាន​បង្ហាញ​លេខ​ទូរសព្ទ​លើ​ផ្ទាំង​នោះ​ផង​ដែរ។

 

យោង​តាម​ប្រភព​មួយ​ពី​ទូរទស្សន៍ Thairath បាន​និយាយ​ថា Aranya វ័យ​៤៥​ឆ្នាំ​​គឺ​​ស្ម័គ្រចិត្ត​និង​មាន​ចេតនា​​ក្នុង​ការ​លើក​ផ្ទាំង​ប្រកាស​នេះ​ឡើង។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប៉ូលិស​បាន​កោះហៅ​ក្រុមហ៊ុន​ដែល​​ទាក់ទង​នឹង​រឿង​នេះ​ មក​ទម្លាក់​ផ្ទាំង​នោះ​ចុះ បន្ទាប់​ពី​រូប​នោះ​ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម។

 

ក្រុមហ៊ុន​​ដែល​ពាក់ព័ន្ធ​ត្រូវ​​បង់​​​ទឹក​ប្រាក់​ចំនួន​៥០០​បាត​(ជាង​១៤​ដុល្លារ)​ទៅ​ប៉ូលិស​ ចោទ​ប្រកាន់​ពី​បទ​​​​​បង្ហាញ​ភាព​អាសគ្រាម​​ជា​សាធារណៈ​។ ប៉ូលិស​នឹង​ត្រូវ​កោះហៅ Aranya ដើម្បី​សាកសួរ​បន្ថែម​ទៀត។ នេះ​ការ​ឲ្យ​ដឹង​ពី Daily News ៕

 

 

តារា​​សម្ដែង​ថៃ​ម្នាក់​មាន​រឿង​ក្រោយ​​លើក​ផ្ទាំង​ប្រកាស​រើស​ប្ដី​និង​ថា​ខ្លួន​នៅ​ព្រហ្មចារី

 

ចុចអាន៖បណ្ដុំ​រូប Sweet Sweet ដល់​កំពូល​​​របស់​គូ​​​ស្នេហ៍​តារា​ថៃ​ Mark និង Kimberly

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts