លោក មាស ឫទ្ធី ជួប​រឿង​ស៊យ មុន​ចូលឆ្នាំថ្មី​!

6 Videos


​ថ្លែង​មកកាន់​សាធារណជន​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ផ្ទាល់ អ្នកអាន​សារព័ត៌មាន​ពេលព្រឹក​ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស លោក មាស ឫទ្ធី បាន​និយាយថា លោក​ត្រូវបាន​ចោរលួច​ប្រាក់​អស់​ជាង ៦០០០ ដុល្លារ​អាមេរិក ។​

លោក មាស ឫទ្ធី ជួប​រឿង​ស៊យ មុន​ចូលឆ្នាំថ្មី​!

M88


​កាលពី​ម្សិលមិញ លោក មាស ឫទ្ធី ដែល​ប្រិយមិត្ត​ទស្សនិកជន​ស្គាល់​យ៉ាងច្បាស់​ថា​ជា​អ្នកអាន​ព័ត៌មាន​ម្នាក់​មាន​ប្រជាប្រិយភាព​ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​នោះ បាន​ភប់ប្រសព្វ​នឹង​រឿង​ស៊យ​នឹកស្មាន​មិន​ដល់​មួយ ដោយសារតែ​លោក​ត្រូវបាន​ចោរលួច​ប្រាក់​អស់​ជាច្រើន​ពាន់​ដុល្លារ ដែល​ធ្វើឱ្យ​លោក​មានចិត្ត​សោកស្តាយ​ជា​ពន់ពេក ជាមួយ​សារ​រំលេច​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​អារម្មណ៍​អត់​មូល​ថ្ងៃនេះ ព្រោះ​ចោរលួច​លុយ​អស់​ជាង ៦ ពាន់​ដុល្លារ​…​ហ៊ឺ​…..» ។​

លោក មាស ឫទ្ធី ជួប​រឿង​ស៊យ មុន​ចូលឆ្នាំថ្មី​!

​លោក មាស ឫទ្ធី បានឱ្យដឹង​បន្តទៀតថា លោក​ទើបតែ​បើកប្រាក់​នឹង​ពី​ធនាគារ បម្រុង​យកទៅ​ធ្វើបុណ្យ​បច្ច័យបួន​ជូន​ម្តាយ​នៅឯ​ស្រុក ស្រាប់តែ​ត្រូវ​ចោរលួច​ទៅ​បាត់ ហើយ​ទឹកប្រាក់​ដែល​ត្រូវ​ចោរលួច​នោះ​មាន​ចំនួន​ជាង ៦០០០ ដុល្លារ​អាមេរិក គឺ​ស្មើនឹង​ប្រាក់ខែ ៣ ខែ របស់លោក ។​

​ការបាត់បង់​ប្រាក់កាស​ដ៏​សន្ធឹក​ស​ន្អា​ប់​នេះដែរ បានធ្វើឱ្យ​គ្រួសារ​របស់លោក​សោកស្តាយ​ជា​ពន់ពេក ហើយ​នេះ​ក៏​ជា​រឿង​មួយ​នឹកស្មាន​មិន​ដល់​សម្រាប់​លោក​ផងដែរ ៕ សាកល​

លោក មាស ឫទ្ធី ជួប​រឿង​ស៊យ មុន​ចូលឆ្នាំថ្មី​!លោក មាស ឫទ្ធី ជួប​រឿង​ស៊យ មុន​ចូលឆ្នាំថ្មី​!