គ្រោះថ្នាក់​រថយន្ត​និង​ម៉ូតូ​បុក​គ្នា បណ្តាល​ឲ្យ​យុវជន​២​នាក់​ស្លាប់​

ព្រៃវែង:
យុវជន​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង រវាងរថយន្ត​និង​ម៉ូតូ បុក​គ្នា​ពេញទំហឹង​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃទី​៣០ ខែមីនាឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៨ ចំណុច​ភូមិ​កណ្តាល ឃុំ​ក្រញូង​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់ ទី​១​ឈ្មោះ ហោ សា ភេទ​ប្រុស អាយុ​៣0​ឆ្នាំ និងអ្នករួមដំណើរ​ជាមួយ​ឈ្មោះ ឌឿ​ន  ថា​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។​

​មុនពេល​កើតហេតុ គេ​បានឃើញ ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស្លាកលេខ កំពង់ចាម​1D4915 ឌុប​គ្នា​២​នាក់ ខ​ណះ​មកដល់​ចំណុច​ខាងលើ ស្រាប់តែបុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក KIA FRONTER ស្លាក​លេខ ភ្នំពេញ​2AJ1956 ពណ៌ស បើកបរ​ដោយ​​ជន​មិន​ស្គាល់​អត្តសញ្ញាណ ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យអ្នកជិះ​ម៉ូតូ​ទាំង​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​បានមក​ដល់ ហើយ​បាន​វាស់វែង និង​យកវត្ថុតាង​ទាំងអស់​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរ​​បាល រង់ចាំ​ដោះស្រាយ​គ្នា​តាមនិតិ​វិធី​។ ចំណែក​សាកសព​ត្រូវបាន ក្រុមគ្រួសារ​មក​ទទួល យកទៅ​ចាត់ចែងធ្វើបុណ្យ តាម​ប្រពៃណី​៕​